ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី១៩ តុលា ២០១៥ នេះ ភ្នាក់ងារសារព័ត៌មានកោះសន្តិភាពប្រចាំខេត្តកំពត-កែប បានយកប្រាក់ចំនួន៧០.០០០រៀល របស់សប្បុរសជនទៅជួយឧបត្ថម្ភដល់ទារកដែលកើតបាន៣ទៅ៤ម៉ោង ត្រូវម្តាយយកទៅបោះចោលនៅលើទួលដាំដំឡូង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ តុលា ២០១៥ ស្ថិតក្នុងភូមិភ្នំលាវ ឃុំភ្នំលាវ ស្រុកដំណាក់ចង្អើរ ហើយត្រូវបានលោកអធិការស្រុកដំណាក់ចង្អើរ រើសយកមកចិញ្ចឹមបីបាច់ថែរក្សាទុកដូចកូនបង្កើតនោះ ។
ឥឡូវទារកខាងលើនេះ មានជំងឺក្តៅខ្លួន ត្រូវបានលោកអធិការស្រុកនិងភរិយានាំយកទៅសម្រាកព្យាបាលជំងឺអស់រយៈពេល២ថ្ងៃហើយ នៅក្នុងមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល ( ហៅមន្ទីរពេទ្យចំការដូង) ស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ៕



ចែករំលែកព័តមាននេះ