ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ សហការគ្នា ជួល​គ្រឿងចក្រ ឈូសឆាយ​ផ្លូវ ដែល​ខូច​ដោយ​ទឹកភ្លៀង​

2 ឆ្នាំ មុន
  • រតនគិរី

​ខេត្តរតនគិរី​៖ ផ្លូវ​មួយ​ខ្សែ​ប្រវែង ៣០០​ម៉ែត្រ ដែល​រង​ការខូចខាត ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ​ស្ទើរ​ទាំងស្រុង​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​នោះ សម្រេច​សហការគ្នា​រៃអង្គាស​ថវិកា ជួល​គ្រឿងចក្រ មក​ឈូសឆាយ​ស្ថាបនា​ឡើងវិញ ដើម្បី​ដឹកជញ្ជូន​កសិផល​របស់​គាត់…

​ខេត្តរតនគិរី​៖ ផ្លូវ​មួយ​ខ្សែ​ប្រវែង ៣០០​ម៉ែត្រ ដែល​រង​ការខូចខាត ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ​ស្ទើរ​ទាំងស្រុង​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​នោះ សម្រេច​សហការគ្នា​រៃអង្គាស​ថវិកា ជួល​គ្រឿងចក្រ មក​ឈូសឆាយ​ស្ថាបនា​ឡើងវិញ ដើម្បី​ដឹកជញ្ជូន​កសិផល​របស់​គាត់ បាន​ងាយស្រួល​ផង​។​

​ការ​រៃអង្គាស​ថវិកា និង​ឈូសឆាយ​ផ្លូវ​ឡើងវិញ​នោះ ធ្វើឡើង នៅ​ថ្ងៃទី​២៩​ខែមេសា ឆ្នាំ​២០២១​។ ផ្លូវ​មួយ​ខ្សែ​នោះ ស្ថិតនៅ​ភូមិ​អូរ​រមាត ក្នុង​សង្កាត់​ឡា​បាន​សៀក ឆ្ពោះទៅ​ភូមិ​ជ្រី សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​ការស្ថាបនា​ផ្លូវ​នោះ ក៏​យោងតាម​ការផ្តួចផ្តើម​ចេញ​ពី​លោក កែវ សាង យុវជន​បក្ស​ប្រជាជន​កម្ពុជា​សង្កាត់​យក្ខ​ឡោម និង​លោក​ប្រធានភូមិ​ជ្រី រួមទាំង​ប្រធានភូមិ​អូរ​រមៀត​ផងដែរ​។​

​ផ្លូវ ដែល​ត្រូវ​ជួសជុល​ស្ថាបនា​ឡើងវិញ​នោះ មាន​ប្រវែង ៣០០​ម៉ែត្រ ទទឹង ០៨​ម៉ែត្រ ដោយ​ប្រើ​ថ្ម​ចាក​ក្រាល​ពីលើ​ផងដែរ​។ ថវិកា ដែល​ចំណាយ​លើ​ការជួល​គ្រឿងចក្រ និង​ទិញ​ថ្ម​នោះ បានមកពី​កា​រៃអង្គាស​ពី​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​អូរទទឹង បាន​ចំនួន ៣​លាន​រៀល​។​

​ដើម្បី​ឆ្លើយតប​នឹង​ការធ្វើដំណើ​ដឹកជញ្ជូន​កសិផល​ផង ទើប​ពួកគាត់​សម្រេច​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ រៃ​ថវិកា​ទិញ​ថ្ម ចាក់​ក្រាលផ្លូវ​មួយ​ខ្សែ​នេះ ដែល​ភ្លៀង​ធ្លាក់​ហូរ​ច្រោះ​ដាច់​ស្ទើរ​ទាំងស្រុង​ទៅហើយ ដោយ​ចំណាយ​អស់​ទឹកប្រាក់​ជាង ៣​លាន រៀល​។​

​ប្រជាពលរដ្ឋ បញ្ជាក់ថា ការរួម​គ្នា​សហការ​ធ្វើ​ផ្លូវ​នេះ ដោយ​មិនអាច​រង់ចាំ​អាជ្ញាធរ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត មក​ជួសជុល​ស្ថា​នា​ឡើង​នោះ ព្រោះ​មិនដឹង​ថ្ងៃ​ណា ដោយសារតែ​ពេលនេះ ស្ថិត​ក្នុងការ​មមាញឹក​គ្រប់គ្រង​វិធានការ​ទប់ស្កាត់​កូ​វីដ​១៩ ផង​នោះ​។ ដូច្នេះ​មានតែ​ចូលរួម​ស្ថាបនា និង​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយនឹង​រាជរដ្ឋាភិបាល ក៏​ដូច​ខ្លួន​យើង​ផង​ទេ ទើបបាន​៕ ផង់​វិ​ន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ