ខេត្តព្រះសីហនុ ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងរៀបរយ
ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹកខេត្ត ចាប់ពីថ្ងៃទី១៩ តុលា ដល់ថ្ងៃទី២ ធ្នូ២០១៥ ។
លោកឧត្តមសេនីយ៍ សុខ សាកល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុមានប្រសាសន៍ថា គោលបំណងហ្វឹកហាត់នេះ ដើម្បីឱ្យនាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាពមានវិន័យ មានសណ្តាប់ធ្នាប់កាន់តែល្អ និងមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ។ សមាសភាពចូលរួមហ្វឹកហ្វឺនមាននាយទាហាន នាយទាហានរង និង ពលទាហាន មកពីបណ្តាអង្គភាពចំណុះចំនួន១៣៥រូប ក្នុងដំណាក់កាលទី១-ដំណើរការហ្វឹកហ្វឺន មានសិក្ខាកាម១០៧នាក់ និង គ្រូគ្រប់គ្រងវគ្គចំនួន២៨នាក់ ដំណាក់កាលទី២ ដំណើរការហ្វឹកហ្វឺនមានសិក្ខាកាម១១២នាក់ និងគ្រូចំនួន១៨នាក់ សរុប១៤០នាក់។



ចែករំលែកព័តមាននេះ