រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៩ តុលា មានរៀបចំពិធីបើកសិក្ខាសាលាថា្នក់ជាតិ ស្តីពីការពង្រឹងការអនុវត្តច្បាប់ ដើម្បីស្រាវជ្រាវស៊ើបអង្កេតប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងឱសថព្យាបាលជំងឺគ្រុនចាញ់ហាមឃាត់ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់ ។
សិក្ខាសាលាខាងលើនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ជា សុមេធី អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ តំណាងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអមដោយគ្រូឧទ្ទេសនាមសិក្ខាសាលារយៈពេល៣ថ្ងៃ គឺលោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។
សមាសភាពសិក្ខាកាម រួមមាន ថ្នាក់ស្នងការរងទាំង២៥រាជធានី/ខេត្តទទួលបន្ទុកការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសរុបទាំងអស់ចំនួន៦៩រូប ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ឯក ជា សុមេធី បានឲ្យដឹងថា លោកមានទឹកចិត្តរីករាយជាទីបំផុតចំពោះវត្តមានអស់លោក លោកស្រី ដែលបានចូលរួមក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិ ដែលមានការឧបត្ថម្ភថវិកាដោយមូលនិធិសកលតាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោងUNOPS ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ