បណ្តាប្រទេសជាសមាជិកអូតង់ចាប់ផ្តើមពីថ្ងៃទី១៩ តុលា នូវការធ្វើសមយុទ្ធយោធាដ៏ធំមួយពុំធ្លាប់មានចាប់តាំងពីជាង១០ឆ្នាំមកហើយ នៅមេឌីទែរ៉ាណេភាគកណ្តាល ខណៈដែលប្រទេសរុស្ស៊ីប៉ុនប៉ងពង្រឹងវត្តមានរបស់ខ្លួនឡើងវិញនៅតំបន់មជ្ឈិមបូពា ។
ទោះបីជាសមយុទ្ធទាំងនេះគ្រោងធ្វើមុនអន្តរាគមន៍របស់កងទ័ពអាកាសរុស្ស៊ីក្នុងជម្លោះស៊ីរីក្តី ក៏អស្ថេរភាពកាន់តែខ្លាំងក្នុងប្រទេសមួយចំនួននៅអាហ្វ្រិកខាងជើង និងតំបន់មជ្ឈិមបូព៌៌ាបង្ខំឱ្យអូតង់បញ្ចេញប្រតិកម្មប្រឈមមុខការគំរាមកំហែងនានាក្នុងពេលបច្ចុប្បន្នចំពោះព្រំដែនខ្លួន ។
ទាហានប្រមាណជា៣៦.០០០នាក់ យន្តហោះ១៤០គ្រឿង និងនាវាចម្បាំង៦០គ្រឿង ត្រូវចូលរួមក្នុងសមយុទ្ធរយៈពេល៥សប្តាហ៍ នេះដើម្បីបង្ហាញថា ក្រុមសម្ព័ន្ធមិត្តមានលទ្ធភាពធ្វើអន្តរាគមន៍ក្នុងអ្វីដែលរដ្ឋមន្ត្រីការពារប្រទេសអង់គ្លេស លោក MICHAEL FALLON រៀបរាប់ពីពិភពលោកកាន់តែខ្មៅងងឹត និងកាន់តែគ្រោះថ្នាក់មួយ ។
អ្នកទទួលខុសត្រូវអូតង់ជាច្រើនរូបមានវត្តមាននាថ្ងៃទី១៩ តុលា នៅឯមូលដ្ឋានអាកាសចរណ៍មួយនាភាគខាងត្បូងអុីតាលី សំដៅសមយុទ្ធខាងជើងអាកាសមួយចំនួន សម្រាប់ឆ្លើយតបចំពោះការគំរាមកំហែងរបស់រុស្ស៊ី ដែលបង្ហាញឱ្យឃើញពុំត្រឹមតែនៅព្រំដែនភាគខាងកើតរបស់អូតង់ឡើយ ។
ប្រទេសរុស្ស៊ីដែលធ្លាប់ធ្វើសមយុទ្ធយោធាធំៗនាឆ្នាំនេះចូលរួមដោយទាហានជាង៤៥.០០០នាក់ ហើយធ្វើសមយុទ្ធយោធានៅតំបន់មេឌីទែរ៉ាណេ មុនលូកដៃវាយប្រហារនៅស៊ីរី ត្រូវបានអញ្ជើញជាអ្នកសង្កេតការណ៍ក្នុងសមយុទ្ធទាំងនេះរបស់អូតង់ ៕
ចែករំលែកព័តមាននេះ