ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៨ តុលា ២០១៥ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំប្រតិភូមួយក្រុម ក្នុងនោះមានលោកឧត្តមសេនីយ៍ស្នងការរង និងនាយនគរបាលជាន់ខ្ពស់ជាថ្នាក់ដឹកនាំតាមជំនាញមួយចំនួន បានធ្វើដំណើរទៅសង្កាត់កោះរ៉ុង ដើម្បីរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ និងអាជីវករទាំងខ្មែរ និងបរទេស ដើម្បីសាកសួរសុខទុក្ខ និងទទួលសំណូមពររបស់ពួកគាត់ ពាក់ព័ន្ធការងារ កាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ។
នៅក្នុងដំណើរឆ្ពោះទៅសង្កាត់កោះរ៉ុងនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារ ព្រមទាំងថវិកាមួយចំនួនចែកជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល, នគរបាលការពារព្រំដែនទឹក, វរសេនាតូច២៤០ និងកម្លាំងកងរាជអាវធុហត្ថខេត្ត ដែលឈរជើងប្រចាំការនៅសង្កាត់កោះរ៉ុង ។





ចែករំលែកព័តមាននេះ