គ្រូបង្វឹកក្លិប Man Utd លោក ល្វី វ៉ាន់ហ្គាល បង្ហើបឱ្យដឹងថា លោកកំពុងត្រៀមខ្លួនបើកទ្វារទទួលភ្ញៀវក្លិប Man City នៅក្របខ័ណ្ឌប្រឺមីញេលីក ដើម្បីប្រជែងយកតំណែងកំពូលតារាង ក្រោយពីបានផ្ដួលក្លិប Everton ៣-០ នៅក្រៅទឹកដី កាលពីយប់ថ្ងៃទី១៧ តុលា ។
លទ្ធផលជ័យជម្នះខាងលើធ្វើឱ្យក្លិប Man Utd មាន១៩ពិន្ទុ តាមពីក្រោយក្លិប Man City នៅកំពូលតារាងដែលផ្ដួលក្លិប Bournemouth ៥-១កាលពីយប់ថ្ងៃខាងលើ និងមានគម្រោងជួបMan Utd ក្នុងទឹកដីអូល ត្រេហ្វហ្វត នៅលើកក្រោយ ។
លោក ល្វី វ៉ាន់ហ្គាល បានបញ្ជាក់យ៉ាងដូច្នេះថា ៖«បច្ចុប្បន្នយើងកំពុងយកចិត្តទុកដាក់ក្នុងការលេងនៅចុងសប្ដាហ៍ខាងមុខ ។ ប្រសិនបើយើងអាចយកឈ្នះក្លិប Man City មានន័យថា ជើងឯកនឹងស្ថិតក្នុងកណ្ដាប់ដៃរបស់ Man Utd ។ នេះជាមហិច្ឆតារបស់យើងទាំងអស់គ្នា ប៉ុន្តែយើងត្រូវឈរលើជំហរដ៏រឹងប៉ឹងមួយ » ៕
ចែករំលែកព័តមាននេះ