លោក ចឺហ្គេន ក្លុប គ្រូបង្វឹកថ្មីក្លិប Liverpool ដែលចូលកាន់តំណែងជំនួសលោក ប្រេ៊នដេន រ៉ុតជឺ បានជួលផ្ទះគ្រូបង្វឹកចាស់ស្នាក់នៅ ។
សារព័ត៌មាន ដេលីម៉េល របស់អង់គ្លេស បានផ្សាយដោយយករូបភាពគ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះ និងក្រុមការងារកំពុងដើរជុំវិញបរិវេណ «ម័រស៊ីសាយ» ដើម្បីរកកន្លែងស្នាក់នៅដឹកនាំក្លិប Liverpool ហើយជាចុងក្រោយបានសម្រេចចិត្តជ្រើសយកលំនៅឋានលោក រ៉ុតជឺ ដែលធ្លាប់ជួល ។ របាយការណ៍បញ្ជាក់ថា លំនៅឋានចាស់របស់លោក រ៉ុតជឺ មួយខ្នងមានតម្លៃ ១,២លានផោន ឬ១,៨លានដុល្លារ ប៉ុន្តែលោកក្លុប មិនបានទិញធ្វើជាកម្មសិទ្ធិរបស់ខ្លួនទេ ដោយសុំជួលជាលក្ខណៈបណ្ដោះអាសន្នក្នុង១ខែ៤.០០០ផោនប្រហែល៦.០០០ដុល្លារ ។
ការជ្រើសយកផ្ទះរបស់លោកក្លុប គឺមាននាង អ៊ូលឡា ជាប្រពន្ធ, ម៉ាកជាកូនប្រុស និងគូដណ្ដឹងរបស់កូនជួយជាយោបល់និងរំពឹងថា ផ្ទះមួយខ្នងនេះ ពួកគេអាចស្នាក់នៅរួមគ្នាតែម្ដង ៕
ចែករំលែកព័តមាននេះ