ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លូវ ម្សាញ់ ច មមី រកា កុរ​លុយ​ហូរ​ចូល​ខ្លាំង​នៅ​ដើមខែ​ថ្មី​៦​ថ្ងៃ

2 ឆ្នាំ មុន

រាសី​ល្អ​ឥត​ខ្ចោះ​តែ​ម្តង​អ្នក​ឆ្នាំ​ទាំង​៦​នេះ​! ស្តេច​ហោរ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​ថា ប្រុស​ស្រី​កើត​ឆ្នាំ​ក្រហម​ទាំង​៦ ឆ្លូវ ម្សាញ់ ច មមី រកា កុរ នៅ​រង្វង់​៦​ថ្ងៃ​នៃ​ដើមខែ​ថ្មី…

រាសី​ល្អ​ឥត​ខ្ចោះ​តែ​ម្តង​អ្នក​ឆ្នាំ​ទាំង​៦​នេះ​! ស្តេច​ហោរ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​ថា ប្រុស​ស្រី​កើត​ឆ្នាំ​ក្រហម​ទាំង​៦ ឆ្លូវ ម្សាញ់ ច មមី រកា កុរ នៅ​រង្វង់​៦​ថ្ងៃ​នៃ​ដើមខែ​ថ្មី ខែឧសភា​លោក​អ្នកមាន​លាភ​ធំ ជួប​មហា​សំណាង មាន​លុយ មាស ប្រាក់​ហូរ​ចូល​សព្វទិសទី ប្រាថ្នា​អ្វី​នឹង​បាន​សម្រេច​ដូច​បំណង សូម​បញ្ជូន​សារ​បួងសួង​សុំ​លាភសក្ការៈ​ឥឡូវនេះ​អ្វី​ៗ​ក្លាយជា​ល្អ ហេង​ហេង លាភ​តូច​ធំ​ចូល​មក​ជួបជុំ មានសំណាង មាន​លុយ មាស​ពេជ្រ កែវកង ទ្រព្យសម្បត្តិ ឋានៈ បុណ្យស័ក្តិ សុភមង្គល​ស្រោចស្រព​ជីវិត​ទាន់ចិត្ត​ប៉ង ។

ឆ្នាំឆ្លូវ លេខ​លាភ​៩៩៩​មហា​សំណាង​ត្រូវ​តែ​កើត​មាន លាភ​ចូល​ពេញ​ៗ លុយ​ចូល​ដូច​ទឹកបាក់​ធ្វើ​ឱ្យ​ឃ្លាំង​លុយ​កើនឡើង​ហួសការ​រំពឹង​ទុក​ក្នុង​រង្វង់​៦​ថ្ងៃ​ដើមខែ​ឧសភា​នេះ ។ ប្រុស​ស្រី​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​លាភ​សំណាង មាន​មាសប្រាក់ ឋានៈ​បុណ្យស័ក្តិ​ខ្ពង់ខ្ពស់ និង​ប្រសព្វ​សំណាង​បី​គឺ ១-​សំណាង​ក្នុង​រឿង​ការងារ និង​ការ​រកស៊ី​សព្វសារពើ កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ ២-​សំណាង​ក្នុង​រឿង​ប្រាក់​កាស សម្បូរ​សម្បត្តិ​ស្តុកស្តម្ភ និង​៣-​សំណាង​ក្នុង​រឿង​ស្នេហា ប្រុស​ស្រី​មាន​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​ប្រពៃ​ថ្លៃថ្លា​ណាស់ ។

ឆ្នាំម្សាញ់ នៅ​រង្វង់​៦​ថ្ងៃ​ដើមខែ​ថ្មី​ទេវតា​ទ្រព្យ​ប្រទាន​ពរ​ជ័យ​សំណាង​ធំ​ណាស់ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លាភ មាន​លុយ​ហូរ​ចូល​ច្រើន​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ទ្វារផ្ទះ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​សុខ​សប្បាយ​តាម​ផ្លូវ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ សម្តី​ផ្អែមល្ហែម​រកគ្នា​ជា​និច្ច ស្វាមីភរិយា​រស់នៅ​ដោយ​សុខសាន្ត​ជាមួយ​គ្នា​អស់​មួយ​ជីវិត ។

ឆ្នាំច អ្នកមាន​សំណាង​ធំ បារមី​ស័ក្តិសិទ្ធិ​មាន​ឫទ្ធិ​បារមី​ខ្លាំងក្លា រាសី​ខ្ពស់ត្រដែត លេខ​នាំ​សំណាង​២៦៩​នៅ​រង្វង់​៦​ថ្ងៃ​ដើមខែ​ថ្មី​ខែឧសភា​នេះ​សព្វ​ការងារ​ទាំងអស់​មានដំណើរ​ការ​ល្អ​ទៅ​មុខ​យ៉ាង​រលូន គ្មាន​ឩ​ប​សគ្គ​អ្វី​មក​រារាំង​ទេ លោក​អ្នក​សម្បូរ​លុយ​ចាយ មាន​លាភ​ធំ​ចូល​មក​ផ្ទួន​ៗ ង៉ូ​វ​ហេង​ឡើង​ខ្លាំង សំណាង​កាន់តែ​ខ្ពស់​។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​កំណប់ទ្រព្យ​ប្រចាំ​ជាប់​ជីវិត​រួច​ស្រេច​ទៅ​ហើយ និង​ជា​មនុស្ស​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​កិច្ចការ​ផ្សេង​ៗ ពិសេស​ជំនាញ​ខាង​ការ​រក​លុយ ។ ឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមី អ្នកមាន​សំណាង​ធំ​នៅ​រង្វង់​៦​ថ្ងៃ​ដើមខែ​ថ្មី លេខ​នាំ​លាភ​១៦៨​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល ។ ពណ៌​នាំ​លាភ​ពណ៌​ស្វាយ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខជា​និច្ច ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម និង​ការ​យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។

ឆ្នាំរកា រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ នៅ​រង្វង់​៦​ថ្ងៃ​ដើមខែ​ថ្មី​លេខ​នាំ​ហេង​៤៥៩​លាភ​តូច​លាភ​ធំ​ហូរ​ចូល​ជុំ​ទិស បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំកុរ ជើង​លេខ​ប្រាប់​ថា នៅ​រង្វង់​ដើមខែ​ថ្មី​៦​ថ្ងៃ​លោក​អ្នក​ជួប​លាភ​ធំ សំណាងល្អ ព្រោះ​ខណៈ​នេះ​ដួង​រាសី​កំពុង​ស្ថិត​នៅ​លើ​កំពូលភ្នំ​មាស លេខ​ហេង ៣៣៣ កែប្រែ​ជោគវាសនា​អាក្រក់​កាលពីមុន​ឱ្យ​ក្លា​យមក​ជា​អ្វី​ៗ​ដែល​ល្អ​ប្រសើរ​ឡើង ។ បើ​ទោះជា​លោក​អ្នក​ប្រកបការងារ​អ្វី​ក៏​រមែង​បាន​ជួប​លាភ​ធំ​ប្រជុំ​មាសប្រាក់​ហូរហៀរ និង​ជោគជ័យ​គ្រប់​ការងារ ។ ចំពោះ​បុរស​ស្ត្រី​ដែល​មិន​ទាន់​មាន​គូគាប់​ភ្ជាប់​និស្ស័យ​ប្រាកដជា​ជួប​មហាលាភ​រស់​ចូល​មក​កៀក​កិត​នឹង​ប្រាណ​ពេញ​ដោយ​សុខសួស្តី ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ