ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​៥​នាក់​ត្រូវជីដូនជីតា​បណ្តេញចេញពី​ផ្ទះ​ ក្រោយ​ម្តាយពួកគេ​ស្លា.ប់ ព្រោះ​តែ​ចង់បានកេរមរតក

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ក្មេង​ចំនួន​៥​នាក់​ត្រូវ​បាន​បណ្តេញ​ចេញពីផ្ទះ បន្ទាប់​ពី​ម្តាយ​របស់​ខ្លួន​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៤ កន្លង​មក​ហើយដោយ​សារ​តែ​កេរ​មរតក ក៏​ត្រូវ​បាន​សាច់ញាតិ​ខាង​ម្តាយ​ឃុបឃិត​ជាមួយ​និង​តា​យាយ​របស់​ខ្លួន មាន​បំណង​រំលោ.ភ​យក​ទាំង​ស្រុង​នៅ​អចលនទ្រព្យ​ជា​ច្រើន​កន្លែង និង​គ្រឿងអលង្ការ គ្រឿង​សង្ហា​រឹម​ជា​ច្រើន​ទៀត ។

ខេត្តរតនគិរី ៖ ក្មេង​ចំនួន​៥​នាក់​ត្រូវ​បាន​បណ្តេញ​ចេញពីផ្ទះ បន្ទាប់​ពី​ម្តាយ​របស់​ខ្លួន​ស្លាប់​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៤ កន្លង​មក​ហើយដោយ​សារ​តែ​កេរ​មរតក ក៏​ត្រូវ​បាន​សាច់ញាតិ​ខាង​ម្តាយ​ឃុបឃិត​ជាមួយ​និង​តា​យាយ​របស់​ខ្លួន មាន​បំណង​រំលោភ​យក​ទាំង​ស្រុង​នៅ​អចលនទ្រព្យ​ជា​ច្រើន​កន្លែង និង​គ្រឿងអលង្ការ គ្រឿង​សង្ហា​រឹម​ជា​ច្រើន​ទៀត ។

បងប្អូន​កំព្រា​ទាំង​៥​នាក់ រស់នៅ​បែកបាក់​និរាស​ព្រាត់ប្រាស់រ​ងារ​ឯការ បន្ទាប់​ពី​បាត់បង់​ម្តាយ ។ យោង​តាម​ប្រភព​បានឱ្យ​ដឹង​ថា​ក្មេង​​កំព្រា​ទាំង​៥​នាក់ បច្ចុប្បន្ន​៣​នាក់​កំពុង​រស់នៅ​រាជធានី​ភ្នំពេញ ម្នាក់​រស់នៅ​ខេត្តស្ទឹងត្រែង និង​ម្នាក់​ទៀត រស់នៅ​ខេត្តរតនគិរី គឺ​សុទ្ធ​សឹង​ជា​សាច់ញាតិ​ខាង​ឪពុក ។

ប្រភព​បន្ត​ថា ក្មេង​ជា​អ​និ​តិ​ជន​កំព្រា​ទាំង​៥​នាក់ ១-​ឈ្មោះ​រៀង សីហៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ២-​ឈ្មោះ​រៀង សឹ​ង្ហ​ហេង ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​, ៣-​ឈ្មោះ​រៀង នី​ហ្សា ភេទ​ស្រី អាយុ​១១​ឆ្នាំ ទាំង​៣​នាក់ រត់​ចេញពីផ្ទះ​ទៅ​រស់នៅ​រាជធានី​ភ្នំពេញ​ជាមួយ​សាច់ញាតិ​, ៤-​ឈ្មោះ​រៀង ឧត្តម​ឡុ​ង​សីលា ភេទ​ប្រុស អាយុ​៣​ឆ្នាំ រស់នៅ​រតនគិរី​ជាមួយ​ឪពុក​ស្នាក់​នៅ​ក្នុង​រោង​បណ្តុះ​ផ្សិត​ក្បែរ​ផ្ទះ​មាន​ទំនាស់​និង​៥-​ឈ្មោះ​រៀង ម៉ា​រី​ណា ភេទ​ស្រី អាយុ​១​ឆ្នាំ រស់នៅ​ខេត្តស្ទឹងត្រែង ។

ចំពោះ​ផ្ទះ​ដែល​កំពុង​មាន​ទំនាស់​រវាង​លោក​រៀង ឧត្តម ជា​មន្ត្រី​នគ​បាល​ខេត្ត ជាមួយ​ឪពុក​ម្តាយក្មេក ហើយ​ត្រូវ​បណ្តេញចេញ​កាល​ពី​ថ្ងៃ​ទី​២៨ តុលា ២០១៤ កន្លង​ទៅ ដោយ​អង្គសេចក្តី​រក្សា​ការពារ​របស់​តុលាការខេត្ត​រតនគិរី ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ជ​យ័​ជំនះ​សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក​រៀង ឧត្តម ត្រូវជា​ឪពុក​ក្មេង​កំព្រា​ទាំង​៥​នាក់​នោះ នឹង​ត្រូវជា​ប្តី​របស់​សព​ម្ចាស់​អចលន​ទ្រព្យ​នោះ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ភរិយា​របស់​គាត់​ឈ្មោះ​ហ៊ា​ង ធា​វី ទទួលមរណភាព​ទៅ នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៤ មក​គឺ​ក្រុម​សាច់ញាតិ​ខាង​ប្រពន្ធ​គាត់ ជា​ពិសេស​គឺ​ម្តាយក្មេក​ឈ្មោះ​ស៊ឹ​ម គឹ​ម​ស្រ៊ុ​ន និង​ឪពុកក្មេក​ឈ្មោះ​យ៉ុ​ន ប៊ុ​ន​ហ៊ា​ង បាន​មក​បន្លំ​យក​ទ្រព្យសម្បត្តិ​ជា​ច្រើន ដូច​ជា​ផ្ទះ​ចំនួន​២​កន្លែង ដី​២​កន្លែង ហើយ​គ្រឿង​សង្ហា​រឹម​ជា​ច្រើន និង​គ្រឿងអលង្ការ រួម​ទាំង​គ្រឿង​ប្រើប្រាស់​ជា​ច្រើន​ទៀត ។

លោក​រៀង ឧត្តម បាន​បន្ត​ទៀត​ថា ដើមហេតុ​កើតឡើង​ដំបូង កាលពី​ប្រពន្ធ​គាត់​ឈ្មោះ​ហ៊ា​ង ធា​វី នៅ​រស់ គាត់​ជា​ប្រពន្ធ​បាន​យក​ផ្ទះ និង​ដី​របស់​ខ្លួន​២​កន្លែង ក្នុង​ខេត្តរតនគិរី ដាក់​ឈ្មោះ​ហ៊ា​ង លាង​ឆេ​ង និង​ឈ្មោះ​ស៊ី​ម យេ​ក​លាង ២​នាក់​ប្តី​-​ប្រពន្ធ ត្រូវជា​ប្អូន​បង្កើត​​របស់​ប្រពន្ធ​គាត់​ឈ្មោះ​ហ៊ា​ង ធា​វី នោះ ។ ឯ​ដី និង​ផ្ទះ​នៅ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ ដាក់​ឈ្មោះ​ឱ្យទៅ​ឪពុកមា​ប្រពន្ធ​គាត់​ឈ្មោះ​ស៊ី​ម យូ​សៀង និង​ប្រពន្ធ ដើម្បី​គ្រាន់តែ​ឱ្យ​ឈរឈ្មោះ​យក​ទៅ​ដាក់​ធនា
គារ​ខ្ចីប្រាក់​ប៉ុណ្ណោះ ។

លោក​រៀង ឧត្តម​បន្ត​ទៀត​ថា គ្រាន់តែ​ប្រពន្ធ​គាត់​ស្លាប់ មិន​ទាន់​បាន​ធ្វើបុណ្យ​១០០​ថ្ងៃ​ផង ស្រាប់តែ​កើត​មានរឿង​បន្លំ​យក​ទ្រព្យ​ដែល​ជា​ផ្ទះ និង​ដី​២​កន្លែង​នៅ​រតនគិរី និង​មួយ​កន្លែង​ទៀត នៅ​រាជធានី​ភ្នំពេញ បម្រុង​រំលោភ​យក​ទាំងស្រុង​តែ​ម្តង ។ ថែម​ទាំង​ឈាន​​ដល់​ការ​ប្តឹងប្តល់ និង​រហូត​បណ្តេញ​ចៅ​ៗ​កំព្រា និង​ជា​អ្នក​ស្នង​មរតក ក៏​ពី​ម្តាយ​ដែល​ស្លាប់​ទៅ​នោះ ឱ្យ​ចេញពីផ្ទះ​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​តែ​ស្នាក់​នៅ​រៀនសូត្រ ឱ្យ​និរាស​ព្រាត់ប្រាស់​បែកបាក់​បងប្អូន​ទៀត​ផង ។

បន្ទាប់​ពី​មានការ​បន្លំ​រួច​ហើយ ផ្ទះ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តរតនគិរី ក៏​ធ្លាក់​ក្នុង​កណ្តាប់ដៃ​អ្នកកាន់កាប់​ថ្មី ដែល​ជា​សាច់ញាតិ​ខាង​ប្រពន្ធ និង​ឪពុក​ម្តាយក្មេក ត្រូវជា​ជីដូន​ជីតា​បង្កើត​របស់​ក្មេង​ៗ៥​នាក់ ជា​(​មរតក​ជន​) នោះ ហើយ​ក៏​ត្រូវ​មាន​ទំនាស់​ធ្វើ​ឱ្យ​ផ្ទះ និង​ដី​ស្ថិត​ក្នុង​ប្រព័ន្ធ​តុលាការ​នៅឡើយ ឈាន​ដល់​មានការ​បណ្តេញ​ក្មេង​ជា​អនីតិជន​ទាំង​៥​នាក់​នោះ ពី​ផ្ទះ​ស​ម្បែ​ត​បែប​នេះ ។ ហើយ​លោក​រៀង ឧត្តម បាន​បញ្ជាក់​ថា បញ្ហា​ទំនាស់​រឿង​ដី និង​ផ្ទះ​មិនមែន​តែ​ពី​កន្លែង​នៅ​ភ្នំពេញ និង​រតនគិរី​នេះ​ទេ ដែល​ត្រូវ​ឪពុក​ម្តាយ​ក្មេក និង​សាច់ញាតិ​ខាង​ប្រពន្ធ មាន​បំណង​រំលោភ​យក​នោះ គឺ​នៅ​មាន​ដី​ចំនួន​៥​កន្លែង​ផ្សេង​ទៀត​ឯណោះ​នៅ​ខេត្តរតនគិរី​នេះ​ដែល​កំពុង​ដាក់​ឱ្យ​រក្សា​ការពារ​របស់​សាលាដំបូង​ខេត្តរតនគិរី ហើយ​ក៏​កំពុង​ដំណើរការ​នីតិវិធី​ទៅ​សាលាឧទ្ធរណ៍​នៅឡើយ​ដែរ​។ ប៉ុន្តែ​ចំពោះ​ដី និង​ផ្ទះ​នៅ​រត​គិរី និង​ភ្នំពេញ​នោះ លោក​មិន​ទាមទារ​ចង់បាន​អ្វី​ទេ គឺ​មាន​បំណង​ការពារ​ទុក​ឱ្យ​កូន​ទាំង​៥​នាក់​នោះ តែ​ប៉ុណ្ណោះ​។

លោក​រៀង ឧត្តម បញ្ជាក់​បន្ថែម​ទៀត​ថា បើ​សាច់ញាតិ​ទាំង​៣​គ្រួសារ​ខាងលើ បើ​យល់​ថា ដី​និង​ផ្ទះ​ចំនួន​២​កន្លែង មិនមែន​ជា​របស់​កូន​ទាំង​៥​នាក់​នោះ​ទេ គឺ​សូម​ឱ្យ​សាច់ញាតិ​នោះ អុច​ធូប​ស្បថ​ចំពោះ​មុខ​រូបថត​សព និង​ធានា​ខុស​ត្រូវ​ចំពោះ​មុខ​កូន​ៗ​ទាំង​៥​នាក់​នោះ ។ ហើយ​នៅ​ចំពោះ​មុខ មហាជន​ឱ្យ​បានដឹង​ឮ​ផង​ក៏​បាន​ដែរ គឺ​អស់ចិត្ត​មិន​ទាមទារ​ទៀត​ទេ ។ ឯ​ក្មេង​ទាំង​៥​នាក់​នោះ ជា​បន្ទុក​​លើ​គាត់​ជា​អ្នករ៉ាប់រង​ទាំងអស់​។

ទាក់​ទឹ​ន​នឹង​ករណី​បណ្តេញ​ក្មេង​ទាំង​៥​នាក់ ចេញពីផ្ទះ និង​រឿង​រាវ​ខាងលើ​នោះ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​សាច់ញាតិ និង​ឪពុក​ម្តាយ​សព​ម្ចាស់​អចលនទ្រព្យ​នោះ​បាន​ទេ ពេល​នេះ​ភ្នាក់ងារ​យើង​នឹង​ព្យាយាម​ស្រាវជ្រាវ​បំភ្លឺ​លើ​ករណី​ខាងលើ​នេះ​បន្ត នៅ​ពេល​ក្រោយ​ទៀត ៕