ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ៥នាក់ត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ តុលា ២០១៥ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ខាងលើនេះ មាន ១-ឈ្មោះ កុយ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ២-ឈ្មោះ សួង សុផាត ភេទប្រុស អាយុព១៨ឆ្នាំ ៣-ឈ្មោះ ហាង កំសត់ ភេទ ប្រុស អាយុ២២ឆ្នាំ ៤-ឈ្មោះ លី សុខា ភេទប្រុស អាយុ២២ឆ្នាំ និង៥-ឈ្មោះ យុង សាវ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ ។ ចំណែកវត្ថុតាង មាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ខេទឹកកក) ចំនួន៣កញ្ចប់តូច ទូរស័ព្ទ៣គ្រឿង និងសម្ភារមួយចំនួន ។
ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ពលរដ្ឋក្រុងប៉ោយប៉ែត បានរិះគន់សមត្ថកិច្ចថា ឃើញតែបង្ក្រាបនិងចាប់បានអ្នកប្រើប្រាស់តូចតាច ចំពោះអ្នកជួញដូរគ្រឿងញៀនធំៗមិនដែលឃើញបង្ក្រាបបានឡើយ ហេតុអ្វី?


ចែករំលែកព័តមាននេះ