ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ថៃ​ពាក់កណ្តាល​ជាប់បំណុល​ជាមធ្យម​16​ម៉ឺន​បាត​ក្នុង​ឆមាស​ទី​1 ឆ្នាំ​2015

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​ស្ថិតិ​ផ្លូវការ​មួយ​បង្ហាញ​ថា លំនៅ​ឋាន​ស្ទើរ​ពាក់កណ្តាល​នៅ​ទូ​ទាំង​ប្រទេស​ថៃ បាន​ជំពាក់​បំណុល​ជា​មធ្យម​១៦​ម៉ឺន​បាត​ក្នុង​អំឡុង​ឆមាស​ទី​១ ឆ្នាំ​នេះ។

ប្រទេស​ថៃ ៖ យោង​តាម​ស្ថិតិ​ផ្លូវការ​មួយ​បង្ហាញ​ថា លំនៅ​ឋាន​ស្ទើរ​ពាក់កណ្តាល​នៅ​ទូ​ទាំង​ប្រទេស​ថៃ បាន​ជំពាក់​បំណុល​ជា​មធ្យម​១៦​ម៉ឺន​បាត​ក្នុង​អំឡុង​ឆមាស​ទី​១ ឆ្នាំ​នេះ។

ការិយាល័យ​ស្ថិតិ​ជាតិ​បាន​បង្ហាញ​នូវ​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​របស់​ខ្លួន​លើ​សេដ្ឋកិច្ច ដែល​ធ្វើ​ឡើង​ចំពោះ​បណ្តា​លំនៅ​ឋាន​២៦.០០០​ខ្នង​ផ្ទះ​កាលពី​ថ្ងៃ​សុក្រ ។
ប្រតិបត្តិការ​នេះ​រក​ឃើញ​ថា ៤៩,២%​នៃ​លំនៅ​ឋាន​សរុប​ទាំងអស់​បាន​ជាប់បំណុល​ជា​មធ្យម​១៦៣.២៧៦​បាត​ក្នុងអំឡុងពេល​នោះ ។
ក្នុង​បំណុល​នេះ​ដែរ ៧៤,៩%​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​លំនៅ​ឋាន ៤០,៤%​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ៣៣,៣%​សម្រាប់​ការ​ទិញ​ដី និង​ផ្ទះ និង​១,២% លើ​ការ​អប់រំ ។

ចំណែក​នៅ​សេសសល់​២៥,១% នៃ​បំណុល​ទាំងនោះ គឺ​សម្រាប់​វិនិយោគ និង​គោលបំណង​ដទៃ​ទៀត ១៤%​សម្រាប់​ការ​ធ្វើ​កសិកម្ម និង​១០,៤% ពាណិជ្ជកម្ម និង​ការ​យក​ទៅ​ធ្វើ​អ្វី​ផ្សេង​ទៀត​០,៧% ។

របាយការណ៍​បង្ហាញ​ថា ភាគច្រើន ឬ​៩១,៤% ជា​បំណុល​ដែល​ខ្ចី​ពី​បណ្តា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​សម្រាប់​លំនៅ​ឋាន ។
ទិន្នន័យ​បង្ហាញ​ថា ប្រជាពលរដ្ឋ​ថៃ​តាម​ខ្នង​ផ្ទះ​មាន​ចំណូល​ជា​មធ្យម​២៧.៥៤៥​បាត​ក្នុង​មួយ​ខែ ស្មើនឹង​៧២,៦% នៃ​ប្រាក់​ចំណូល​ទាំងនោះ ដែល​ទទួល​បាន​ពី​ការ​ប្រកបការងារ ។ ចំណែក​នៅ​សេសសល់​ពី​ទ្រព្យសម្បត្តិ ឬ​ការ​វិនិយោគ​មាន​ដូច​ជា អត្រា​ការ​ប្រាក់​ជាដើម ។

ជាង​នេះ​ទៀត ក្នុង​ចំណោម​ការ​ចំណាយ​ជា​មធ្យម​ប្រចាំខែ​របស់​ពួក​គេ​គឺ ២១.៨១៨​បាត ស្មើនឹង​៣៣,៦% សម្រាប់​ថ្លៃ​អាហារ​និង​ភេសជ្ជៈ ខណៈ​១២,៦% ជា​ការ​ចំណាយ​ក្រៅពី​ការ​ប្រើប្រាស់​ដូច​ជា ពន្ធ ទាយ​ជ្ជ​ទាន​ផ្សេង​ៗ ប្រាក់​ធានា​ភ័យ និង​ប្រាក់​ឆ្នោត ។

ដោយឡែក​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៦ ចំណូល​ជា​មធ្យម​របស់​ពលរដ្ឋ​ថៃ​តាម​ខ្នង​ផ្ទះ​បាន​កើនឡើង​៥៤,៨៦% ខណៈ​ការ​ចំណាយ​ជា​មធ្យម​របស់​ពួក​គេ​កើនឡើង​៥២,៤៦% ៕