ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍​មី​យ៉ា​ន់​ម៉ា​ត្រូវការ​អ្នក​ពាក់ព័ន្ធ​ក្នុងស្រុក​ទើប​អាច​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​បាន

10 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នកជំនាញ​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​មួយ​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា ត្រូវការ​ការ​សម្របសម្រួល​កាន់តែ​ច្រើន​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងស្រុក អ្នក​ប្រកប​អាជីវកម្ម​និង​សហគមន៍​នានា និង​បង្កើន​ការ​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​ទាំងឡាយ​ណា​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​សេដ្ឋកិច្ច​ទទួល​បាន​ពី​ឧស្សាហកម្ម​ដើម្បី​សម្រេច​បាន​នូវ​កំណើន​ដែល​អាច​ជួយ​ទ្រទ្រង់​រួច ។

សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ទទួលខុសត្រូវ​ពាណិជ្ជកម្ម​មី​យ៉ា​ន់​ម៉ា ដែល​មានការ​ចូលរួម​ពី​សំណាក់​រដ្ឋាភិបាល បណ្តា​ក្រុមហ៊ុន​ទេសចរណ៍ សមាគម​ពាណិជ្ជកម្ម និង​អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន សរុប​ទាំងអស់​ចំនួន​១០០ ។

កម្មវិធី​នេះ​ផ្តោត​លើ​បញ្ហា​មួយ​ចំនួន​ដូច​ជា ការ​ការពារ​បរិស្ថាន​និង​វប្បធម៌ សិទ្ធិ​ដីធ្លី ក៏​ដូច​ជា​អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ និង​អ្នកឯកទេស​ផ្នែក​ទេសចរណ៍​ជាដើម ។
អ្នកចូលរួម​ក្នុង​សន្និសីទ​នេះ​ត្រូវ​បាន​គេ​សំណូមពរ​ឲ្យ​លើក​ឡើង​ពី​ក្តី​បារម្ភ​ខ្ពស់​ធំ​ជាងគេ​របស់​ពួក​គេ​ពី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ បញ្ហា​នៅ​ចម្បង​នៅ​ក្នុង​បញ្ជី​ជាង​២០%​របស់​អ្នកចូលរួម គឺ​កង្វះខាត​នៃ​ការ​ចូលរួម​ក្នុងស្រុក​ដើម្បី​រៀបចំ​ផែនការ​នៅ​តាម​ទិស​ដៅ​ទេសចរណ៍​នានា ។ ចំណែក​ក្តី​បារម្ភ​សំខាន់​ៗ​ចំនួន​៥​ទៀត​គឺ បញ្ហា​សំរាម ការ​គ្រប់គ្រង​ទឹក សុវត្ថិភាព​ផ្លូវ​ឬ​ច្រកចូល ការ​តាំងទី​លំនៅ​ថ្មី​នៃ​សហគមន៍ និង​ផល​ប៉ះពាល់​លើ​កុមារ​នៃ​វិស័យ​ទេសចរណ៍​ជាដើម ។

ម្យ៉ាងទៀត សិក្ខាសាលា​នេះ​ក៏​បាន​ផ្តល់​នូវ​ការ​ពិនិត្យ​ឡើង​វិញ​នៃ​ធាតុ​ផ្សំ​វឌ្ឍនភាព​នៃ​ផែនការមេ​ផ្នែក​ទេសចរណ៍​ឆ្នាំ​២០១៣ របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង និង​ការ​បែងចែក​តំបន់ ក៏​ដូច​ជា​ឆ្លើយ​តប​នឹង​គោលនយោបាយ​ទេសចរណ៍​ឆ្នាំ​២០១២ ព្រមទាំង​គោលនយោបាយ​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​សហគមន៍​ឆ្នាំ​២០១៣ ផង​ដែរ ។

បណ្តា​អ្នកចូលរួម​ជា​ច្រើន​បាន​កត់​សម្គាល់ថា ខណៈ​គោលនយោបាយ​នានា​បាន​រៀបចំ​គម្រោង​ខ្លាំងក្លា​ចំពោះ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​សហគមន៍​ក្នុងស្រុក​នៃ​វិស័យ​ទេសចរណ៍ ដូច្នេះ​ការ​អនុវត្ត​គ្មាន​ការ​កើតឡើង​ឡើយ​នូវ​ដែនដី​ទេសចរណ៍ ជា​ពិសេស​ដោយសារ​តែ​មានការ​ខ្វះខាត​ខាង​សមត្ថភាព ថវិកា និង​ពេលវេលា ដែល​ចាំបាច់​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ចូលរួម​សម្រេចចិត្ត​ដ៏​មាន​ប្រសិទ្ធភាព ។ ជាង​នេះ​ទៀត ភាព​ចាំបាច់​សម្រាប់​ការ​គាំទ្រ​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ពី​អ្នក​ផ្តល់​ជំនួយ ត្រូវ​បាន​កត់សម្គាល់​ស្រប​ពេល​នឹង​គោលនយោបាយ​ដែល​ជ្រើសរើស​យក​មក​ប្រតិបត្តិ ។

ទោះជា​យ៉ាងណា លោក Vicky Bowman អគ្គ​នាយ​មជ្ឈមណ្ឌល​ខាងលើ​ថ្លែង​ថា ៖ «​កិច្ចប្រជុំ​នេះ​បាន​គូសបញ្ជាក់​ពី​អ្វី​ដែល​ជា​តម្លាភាព ទំនាក់ទំនង​រឹង​មាំ ការ​សិក្សា​ពី​ការ​ចែករំលែក​មេរៀន​ផ្សេង​ៗ និង​ជួយ​សម្រួល​នូវ​ទស្សនវិស័យ​ផ្ទុយ​គ្នា​ឲ្យ​មានការ​សម្រេចចិត្ត​កាន់តែ​ប្រសើរ​មួយ​លើ​មធ្យោបាយ​អភិវឌ្ឍន៍​ទេសចរណ៍ ដែល​អាច​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​រួច​» ៕