ប្រទេសមីយ៉ាន់ម៉ា ៖ តាមរយៈការបង្ហាញវត្តមានរបស់ស្រាបៀរ Heineken ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្របានបញ្ជាក់យ៉ាងច្បាស់ពីការបើកច្រកចូលជាផ្លូវការរបស់យីហោស្រាបៀរធំជាងគេ ដែលមានមូលដ្ឋានក្នុងក្រុង Amsterdam ប៉ុន្តែតំណែងរបស់ក្រុមហ៊ុនក្នុងទីផ្សារនេះនឹងត្រូវការយុទ្ធសាស្ត្រជាច្រើនឆ្នាំ ។
ជាមួយនឹងការសាងសង់រោងចក្រថ្មីៗនៅឃុំ Hmawbi ក្រុមហ៊ុនពហុផលិតផលមួយនេះបានចាប់ផ្តើមលក់ស្រាបៀររបស់ពួកគេក្នុងប៉ុន្មានសប្តាហ៍កន្លងមក ដែលជាឱកាសនៃការធ្វើតេស្តទីផ្សារ និងការបង្វិលក្បាលម៉ាស៊ីនឡើងវិញ ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ថា មីយ៉ាន់ម៉ាមិនមែនជាប្រទេសដែលរីកសាយភាយនៃអ្នកទទួលទានគ្រឿងស្រវឹងឡើយ ។ ប្រទេសនេះស្ថិតក្នុងចំណោមប្រទេសដែលមានអ្នកប្រើប្រាស់គ្រឿងស្រវឹងកម្រិតទាបជាងគេបំផុត ក្រៅពីជនមូស្លីមនៅលើពិភពលោក ។
លោក Lester Tan អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន APBABC និងជាអ្នកផលិត Heineken នៅមីយ៉ាន់ម៉ា បានប្រាប់កាសែតក្នុងស្រុកមួយថា ៖ «មីយ៉ាន់ម៉ា នៅតែជាទីផ្សារដែលមានកាលានុវត្តភាពដដែល» ។
ក្រុមហ៊ុនស្រាបៀរដែលមានអាយុកាល១៥១ឆ្នាំនេះ ពុំមានអ្វីប្លែកជាងមុនឡើយក្នុងការអភិវឌ្ឍយីហោនេះលើទីផ្សារថ្មី ប៉ុន្តែស្ថានភាពតែមួយគត់នៅមីយ៉ាន់ម៉ា បានធ្វើឲ្យខ្លួនពិចារណាឡើងវិញនូវផលបត្រស្រាបៀរដើម្បីអន្ទងអ្នកពិសា និងពង្រីកអតិថិជនបន្ថែមទៀត ។
Heineken បានឈានជើងចូលក្នុងទីផ្សារមីយ៉ាន់ម៉ា តាមរយៈផលិតករក្នុងស្រុក APBABC ជាអ្នកផលិត និងចែកចាយនៅទូទាំងប្រទេស ។
បន្ទាប់ពីក្រុមហ៊ុន F&N បានចាកចេញពីប្រទេសមីយ៉ាន់ម៉ា នៅពេលជួបគ្រោះនៃការរកស៊ីរួមគ្នាជាមួយសម្ព័ន្ធអាជីវកម្ម និងក្រុមហ៊ុន Myanmar Brewery Limited (MBL) ក្រុមហ៊ុន Heineken ក៏បានបង្កើនស្លាកយីហោនៅមីយ៉ាន់ម៉ា Tiger Beer និង ABC Stout ។ ជាមួយនឹងការទទួលបានមកនូវយីហោទាំងនេះHeineken បានពង្រីកខ្លួនពីការធ្វើជាម្ចាស់គ្រប់គ្រងយីហោមួយទៅបួនយីហោ ដែលនាំមកនូវផលបត្រភេសជ្ជៈបីខុសៗគ្នា ។
ក្នុងការប្រកួតប្រជែងទីផ្សារ ស្រាបៀរនេះនៅតែបន្តបំពេញតម្រូវការជាមួយនឹងភាពកាន់តែទូលំទូលាយនៃការចុះបញ្ជីផលិតផលស្រាក្នុងឧស្សាហកម្មដូចជា ៖ Myanmar Beer, Dagon, Andaman Gold, Mandalay Beer, Yoma និង Tuborg របស់ Carlsberg ក៏ដូចជាការរាលដាលនៃការលួចនាំចូលស្រាបៀរ Singha និង Chang ពីប្រទេសថៃ ។
ដោយឡែកចំពោះតម្រូវការវិញ លោក Tan លើកឡើងថា ៖ «ស្រាបៀរជាច្រើនមុខកំពុងតែមានការកើនឡើងក្នុងការចូលមកកាន់ទីផ្សារមីយ៉ាន់ម៉ា ប៉ុន្តែកត្តានេះនឹងស្ងប់ស្ងាត់ទៅវិញនៅពេលខាងមុខ» ៕
ចែករំលែកព័តមាននេះ