ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តជា​នាម​ធម៌​ម្យ៉ាង​ផ្សេង​ពី​នាម​ធម៌​ដទៃ

2 ឆ្នាំ មុន

គម្ពីរ​ព្រះ​អភិធម្ម​បាន​ពន្យល់​ថា រូប​អាស្រ័យ​ចិត្ត ទើប​ហៅ​ថា​ជា​មនុស្ស​សត្វ រូប​កាយ​ទាំងមូល​នេះ​អាស្រ័យ​ចិត្ត​ទើប​មាន​ចលនា ។ គ្រប់​ឥរិយាបថ​ទាំង​បួន​ដូច​ជា ដេក ដើរ អង្គុយ ឈរ…

គម្ពីរ​ព្រះ​អភិធម្ម​បាន​ពន្យល់​ថា រូប​អាស្រ័យ​ចិត្ត ទើប​ហៅ​ថា​ជា​មនុស្ស​សត្វ រូប​កាយ​ទាំងមូល​នេះ​អាស្រ័យ​ចិត្ត​ទើប​មាន​ចលនា ។ គ្រប់​ឥរិយាបថ​ទាំង​បួន​ដូច​ជា ដេក ដើរ អង្គុយ ឈរ បើ​មិន​មានចិត្ត​ជាទី​អាស្រ័យ​ទេ ក៏​មិន​អាច​ញុំ​ា​ង​ឥរិយាបថ​ទាំង​៤​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ដែរ ។

ចិត្តជា​សភាវៈ​ល្អិត​ណាស់ ចិត្តជា​នាម​ធម៌​ម្យ៉ាង​ផ្សេង​ពី​នាម​ធម៌​ដទៃ មាន​ន័យ​ថា ចិត្ត​នេះ​អាច​ទទួល​រ៉ាប់រង​នូវ​អារ​ម្មណ៍​របស់​ចិត្ត និង​ចិត្ត​ដែល​ប៉ះ​ខ្ទប់​គ្នា ។ ប៉ុន្តែ​ដែល​គួរ​ឲ្យ​ប្រយ័ត្ន​គឺ​នៅ​ពេល​ណា​ដែល​ចិត្ត​ខ្ទប់​ប៉ះ​នឹង​អារ​ម្មរណ៍​មិនល្អ ឧទាហរណ៍ៈ ចិត្ត​បានឃើញ​នូវ​រូប​មិនល្អ​ដោយ​ចក្ខុ​ដូច​ជា សា​.​កស​.​ព​របស់​មនុស្ស​ស្លា​.​ប់ ឆ្កែ​ងា​.​ប់ ឆ្មា​ងា​.​ប់ ហើយ​ចក្ខុ​ភ្នែក​ក៏​បាន​កន្លង​ផុត​ទៅ តែ​អារម្មណ៍​ដែល​ដិត​ជាប់​នឹង​សត្វ​ស្លា​.​ប់​នោះ​បាន​បញ្ចូល​ទៅ​ឲ្យ​វិ​ថី​ចិត្ត ពេល​នោះ​ចិត្ត​ខឹង​ចិត្ត​សៅហ្មង​ក៏​កើតឡើង ។

ចិត្ត​ល្អក់កករ​ដែល​កើតឡើង​នេះ​ព្រោះតែ​មិន​បាន​ពិចារណា​នូវ​ផល​ដែល​កើតឡើង អាស្រ័យ​កម្ម​ជា​បច្ច័យ ដូច​ជា​ឃើញ​រូប​មិនល្អ នេះ​ជា​កម្ម​អាក្រក់​ជា​ផល ដែល​អាស្រ័យ​នឹង​អកុសល​ជា​បច្ច័យ ។

ការ​ថែរក្សា​ចិត្ត​ទៅ​បាន ទាល់តែ​ពិចារណា​ហេតុផល​យ៉ាងនេះ ហើយ​ក៏​បាន​ទទួល​ព្រមទៅ​តាម​ការណ៍​ពិត ដែល​កើត​ដោយ​សេចក្តី​ថា អ្វី​ៗ សុទ្ធតែ​កើត​ពី​ហេតុ ទើប​មាន​ផល​ជា​ក្រោយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ