ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលកន្លែងលាងឡាន! កម្មករឡើង​បើក​ឡាន​ភ្ញៀវ ច្រឡំជាន់ហ្គែរថា​ហ្វ្រាំង ពន្លះខ្ទេច​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ជារបស់ភ្ញៀវ​ បាន​ខ្ទេច​អស់​មួយ​ចំហៀង ​ព្រមទាំង​បែក​កាង​ខាង​មុខ​និង​បែក​កង់​ខាងឆ្វេង​មុខក្រោយ​ទាំង​២ បន្ទាប់​ពីកម្មករ​លាង​រថយន្ត​ម្នាក់​ឡើងបើក​ច្រឡំ​ជាន់​ហ្គែរ​​ថា​ជា​ហ្វ្រាំង ​ស្រាប់តែ​​ស្ទុះ​ទៅ​បុក​សសរ​​រោងលាង​រថយន្តធ្លាក់​​ចុះ​មក​ក្រោម បណ្តាល​ឱ្យរងការ​ខូចខាតតែម្តង​​។ ហេតុ​ការ​ណ៍​រខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​10​និង​50​នាទី​ព្រឹក​ថ្ងៃ​ទី​30 ខែមេសា​ឆ្នាំ…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ជារបស់ភ្ញៀវ​ បាន​ខ្ទេច​អស់​មួយ​ចំហៀង ​ព្រមទាំង​បែក​កាង​ខាង​មុខ​និង​បែក​កង់​ខាងឆ្វេង​មុខក្រោយ​ទាំង​២ បន្ទាប់​ពីកម្មករ​លាង​រថយន្ត​ម្នាក់​ឡើងបើក​ច្រឡំ​ជាន់​ហ្គែរ​​ថា​ជា​ហ្វ្រាំង ​ស្រាប់តែ​​ស្ទុះ​ទៅ​បុក​សសរ​​រោងលាង​រថយន្តធ្លាក់​​ចុះ​មក​ក្រោម បណ្តាល​ឱ្យរងការ​ខូចខាតតែម្តង​​។

ហេតុ​ការ​ណ៍​រខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​10​និង​50​នាទី​ព្រឹក​ថ្ងៃ​ទី​30 ខែមេសា​ឆ្នាំ 2021 នៅ​កន្លែង​លាង​រថយន្ត​មួយ​កន្លែង ​ស្ថិត​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។

សមត្ថកិច្ច​នគរបាល​ដែល​បាន​ទៅ​សម្របសម្រួល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​​មួយគ្រឿង​ដែលរងការខូចខាត​ខាងលើ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស​ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A-1894 មាន​ម្ចាស់ឈ្មោះ ទាំ ស៊ឹ​ម អាយុ 29 ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​តានី​ស ឃុំ​ជើង​គ្រាវ ស្រុក​រលៀប្អៀ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម្ចាស់​បាន​យក​រថយន្ត​​មួយគ្រឿងនោះ​មក​លាង​នៅ​កន្លែង​លាង​រថយន្ត​ខាងលើ​ក្រោយ​ពី​លាង​ស្អាត​រួចរាល់​ហើយ ក៍​មាន​កម្មករ​ម្នាក់​ឈ្មោះ ធី​ម ដែល​ចេះ​បើករថយន្ត​​មិនស្ទាត់​ ក៏​សុំ​បើករថយន្ត​ចុះ​ពីលើ​កន្លែង​លាង​មក​ក្រោម ហើយ​គេ​បាន​ឃើញ​រថយន្ត​មក​ដល់​ក្រោម​ទៅ​ហើយ ស្រាប់តែ​គេ​ឃើញ​រថយន្ត​ស្ទុះ​ទៅ​មុខ​ឡើង​ទៅ​លើ​កន្លែង​លាង​វិញ​ ហើយបុក​​យ៉ាងពេញទំហឹង​ជាមួយនឹង​សសរ​រោង​លាង​រថយន្ត ទើប​ធ្លាក់​មក​ចំហៀង​ខាងឆ្វេង បណ្ដាល​ឱ្យ​បាក់​កញ្ចក់​មើល​ក្រោយ ចំណែក​កង់​ខាងឆ្វេង​ខាង​មុខ និង​ខាងក្រោយ ផ្ទុះ​បែក​ទាំង​២ ។ ជាមួយ​គ្នា​នេះ ទ្វារ​រថយន្ត​ទាំង​២ ផ្នែក​ខាងឆ្វេង​បាន​ក្រពិត​ខ្ទេច​ទាំងអស់ ​ក្រៅ​ពី​នោះ កាង​ខាង​មុខ​រថយន្ត​ក៏​បាន​បាក់​ធ្លាក់​ បន្ទាប់​ពី​បុក​ទៅ​នឹង​រនាំង​សំរាប់​អូស​រាំង​បិទ​ជា​របង​នៅ​ពេល​យប់ ។

​ក្រោយ​ពេល​កើតហេតុ ម្ចាស់​កន្លែង​លាង​រថយន្ត​បាន​សុំ​ធ្វើការ​សម្របសម្រួល​ជាមួយ​និង​ម្ចាស់​រថយន្ត​ដើម្បី​ជួសជុល​សងការ​ខូចខាត ។

ដោយឡែក​អ្នក​ដែល​បាន​ទៅ​មើល​ហេតុការណ៍​នាំគ្នា​និយាយ​ថា «បើ​ខ្លួន​មិន​ចេះ​បើករថយន្ត​ទេ ម្ដេច​ក៏​ហ៊ាន​បើករថយន្ត​របស់​គេ​ដែល​មាន​តម្លៃ​ថ្លៃ​យ៉ាងនេះ ហើយ​នេះ​សំណាងល្អ​​ដែល​បាន​រនាំង​ជួយ​ទប់​ជាប់​ បើ​ចេញ​មក​ខាងក្រៅ​​ច្បាស់​ជា​បុក​និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជា​ពុំខានឡើយ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ