ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​បាន​3​អាទិត្យ​ប្រកាស​លែងប្រពន្ធ​តាម​អីុន​ធើ​រ​ណេ​ត

8 ឆ្នាំ មុន

«​ថែម អ​ហ្វ​ឥណ្ឌា​» ជា​សារព័ត៌មាន​របស់​ឥណ្ឌា​ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បុរស​ឥណ្ឌា​អាយុ​២៧​ឆ្នាំ​ម្នាក់​បាន​ប្រកាស​លែងលះ​ប្រពន្ធ​អាយុ​២១​ឆ្នាំ នៅ​តាម​អីុន​ធើ​រ​ណេ​ត​ក្រោយ​ពី​រៀប​ការ​បាន​៣​ស​ប្តា​ហ៍ ។

«​ថែម អ​ហ្វ​ឥណ្ឌា​» ជា​សារព័ត៌មាន​របស់​ឥណ្ឌា​ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បុរស​ឥណ្ឌា​អាយុ​២៧​ឆ្នាំ​ម្នាក់​បាន​ប្រកាស​លែងលះ​ប្រពន្ធ​អាយុ​២១​ឆ្នាំ នៅ​តាម​អីុន​ធើ​រ​ណេ​ត​ក្រោយ​ពី​រៀប​ការ​បាន​៣​ស​ប្តា​ហ៍ ។

អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​២​នោះ​ដំណើរការ​តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ឥណ្ឌា​ដោយ​កូនក្រមុំ​ជា​និស្សិត​នៅ​មហាវិទ្យាល័យ​ទន្តសាស្ត្រ ចំណែក​កូនកំលោះ​រស់នៅ​ក្រុង​កាត់​តា​យ៉ាំ រដ្ឋ​ក្រេ​ឡាក់ ។

តាម​ប្រព័ន្ធ​អន​ឡាញ «Whats App» បុរស​ជា​ប្តី​បញ្ជាក់​ពី​ការ​លែងលះ​ប្រពន្ធ​ដោយ​សរសេរ​ថា «​នាង​ប្រៀប​ដូច​ជា​ផ្លែ​ប៉ោម​ដែល​គេ​បាន​ភ្លក្ស​រសជាតិ​រួចរាល់​និង​មិន​ត្រូវការ​នាង​បន្ត​ទៀត​ទេ​» ។ 

នាង​ជា​ប្រពន្ធ​ឃើញ​សារ​នោះ​ខឹង​ណាស់ ហើយ​បាន​ប្តឹង​ទៅ​គណៈកម្មាធិការ​ស្ត្រីភេទ​ដើម្បី​រក​យុត្តិធម៌ ព្រោះ​រូប​នាង​ត្រូវ​ប្តី​ប្រកាស​លែងលះ​តាម​អីុ​ន​ធើ​រ​ណេ​ត ដោយ​មិន​បាន​និយាយ​ផ្ទាល់​ជាមួយ​នាង​ទេ ។ ព្រោះតែ​ក្តី​ស្រឡាញ់​នាង​ជា​ប្រពន្ធ​បាន​ធ្វើ​លិខិត​សុំ​ផ្អាក​ការ​សិក្សា​ដើម្បី​បាន​រស់នៅ​រួម​គ្នា តែ​ទីបំផុត​ទទួល​បានការ​ឈឺចាប់ ។

ចំណែក​ស្ត្រី​ជា​ម្តាយ​ខាង​ស្រី​បាន​ទាមទារ​សំណង​ចំនួន​១​លាន​រូពី​(​ប្រាក់​ឥណ្ឌា​) ពី​ខាង​ប្រុស ។  រឿង​ក្តី​លែងលះ​របស់​អ្នក​ទាំង​២​នោះ​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​របស់​គណៈកម្មាធិការ​ស្ត្រីភេទ ។

ការ​ប្រកាស​លែងលះ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​តរបស់​ប្តី​-​ប្រពន្ធ​វ័យក្មេង​ក្នុង​សម័យ​ទំនើប​នេះ​មាន​កំណើន​ខ្ពស់ ។ មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា ការ​ប្រកាស​ឈប់​ទាក់ទង ឬ​លែងលះ​គ្នា​ក្នុង​លក្ខណៈ​បែប​នេះ អាច​ទុកជា​មោឃៈ ព្រោះ​ការ​លែងលះ​គ្នា​ជា​ផ្លូវការ​ធ្វើ​ឡើង​បាន​តាម​រយៈ​ការ​ព្រមព្រៀង​គ្នា​រវាង​ភាគី​ទាំង​ពីរ ជា​ពិសេស​ការ​សម្រេច​របស់​តុលាការ ៕