រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីកម្ពុជាហើយនៅម៉ោង១០ព្រឹកថ្ងៃទី១៩ តុលា ២០១៥ ដើម្បីបំពេញទស្សនកិច្ចសំរាកព្រះកាយនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ តុលា តាមការសុំយាងរបស់រដ្ឋាភិបាលវៀតណាម ។
សេចក្តីរាយការណ៍បានបន្តថា យាងនិងអញ្ជើញជូនព្រះរាជដំណើរព្រះមហាក្សត្រដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញរួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សមាជិកសមាជិកាព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល និងព្រះរាជវង្សានុវង្សជាច្រើនអង្គនិងរូបទៀត ៕
ចែករំលែកព័តមាននេះ