ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់​​បើក​​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹងធ្លាក់​ជង្ហុក​ដួល​សន្លប់

10 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​មិន​ប្រ​យ័​ត្នជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល​សន្លប់​បង្ក​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី១៨​ តុលា ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង ​នៅ​​មុខ​សណ្ឋាគារ​អ៊ិ​ន​ធើ​រ​ខន ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន ។

​សាក្សី​នៅ​​កន្លែង​កើតហេតុ​ បានឱ្យ​​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មា​ក​ហុង​ដា​ ស៊េរី​ឆ្នាំ​២០១០​ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ1AB-8396 ម្នាក់ឯង​​​ មិន​ស្គាល់​អត្តសញ្ញាណ ​អាយុប្រមាណ​ជា​២៥​​ឆ្នាំ ​​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ស្ថានភាព​ស្រវឹង ​លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ជិះ​ធ្លាក់​ជង្ហុក​បណ្តាល​ឲ្យ​ដួល​សន្លប់ ​​ភ្លាម​ៗ​​ត្រូវ​បាន​អ្នក​លក់ដូរ​នៅ​​ក្បែរនោះ​ជួយ​លើក​មក​ដាក់​នៅ​លើ​​​ចិញ្ចើម​ផ្លូវ ព្រោះ​ខ្លាច​រថយន្ត​បើក​មក​កិន​​ ។

ក្រោយ​ពេល​កើតហេតុ​ ​​ជិត​មួយ​ម៉ោង​ទើប​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​​បុរស​​រង​គ្រោះ​យក​ទៅ​​សង្គ្រោះ  រីឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី២​ ​ដើម្បី​រង់​​ចាំ​បុរស​​រង​គ្រោះ​មក​យក​ទៅ​វិញ ។

ប្រជាពលរដ្ឋ​រស់នៅ​ម្ដុំ​កន្លែង​កើតហេតុ​ សំណូមពរ​​​ចំពោះ​​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន​ជួយ​មើលផ្លូវ​ដែរ​មាន​ជង្ហុក​ធំ​ៗ ពិសេស​នៅ​មហាវិថី​ម៉ៅ​សេ​ទុង​នេះ​​តែ​ម្តង​ ​និង​នៅមុខ​ចំណតរថយន្ត​ផ្សារ​ដើម​គ​ឃើញ​ជង្ហុកមាន​​យូរ​មក​ហើយ ​តែ​​​គ្មាន​​អ្នក​ណា​អើពើ​សោះឡើយ ៕