ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ជំហានដំបូងបានឱ្យដឹងថា មនុស្ស២នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្តដឹកអ្នកដំណើរប្រភេទ១២កៅអីមួយគ្រឿងបានបើកបោះពួយលឿនក្នុងទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយ
ប៉ែត ក៏ជ្រុលទៅបុកគូទរថយន្តធំដឹកខ្សាច់មួយគ្រឿង ដែលកំពុងចតស្ងៀម បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៥ និង១០ព្រឹកថ្ងៃទី១៩ តុលា ២០១៥ នេះ ស្ថិតនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ទោះបីជាយ៉ាងណា អ្នករងគ្រោះទាំងអស់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះអ្នករបួសត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកសពជនរងគ្រោះ២នាក់ ក៏ត្រូវគេយកចេញពីរថយន្តផងដែរ បន្ទាប់ពីកៀបជាប់ជាមួយរថយន្តនោះ។
បច្ចុប្បន្ន រថយន្តទាំង២គ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុកនៅស្នងការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយ ។







ចែករំលែកព័តមាននេះ