ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន ​អំពាវនាវ​ដល់កសិករ​រក្សាទឹកទុក

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​ជាថ្មីម្តងទៀត ​សម្តេច​អគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន​ ​បានអំពាវនាវ​ដល់ប្រជាកសិករ​រក្សាស្តុកទឹកទុក​ដើម្បីបង្កបង្កើនផល ​ព្រោះទឹកភ្លៀងជិតអស់​និង​ ​ទឹកទន្លេឆា្នំនេះ​តូច ។

ជាមួយគ្នានេះដែរ​សម្តេច​តេជោនាយករដ្ឋមន្រ្តីក៍​បានអំពានាវដល់​អាជ្ញាដែនដី ​និងមន្រ្តីជំនាញពាក់ព័ន្ឋ​សហការជាមួយក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ដើម្បីរៀបចំបូមទឹក​ជូនកសិករ​ផងដែរ ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មានប្រសាសន៍ខាងលើ ​​បានធ្វើឡើងនៅក្នុង​ឱកាសដែល​សម្តេច​អញ្ជើញជាអធិបតី​ក្នុង​ពិធីចែកសញ្ញាបត្រជូន​ដល់ជ័យលាភី​និស្សិតសាកល​វិទ្យាល័យ​ Western​ ​នៅវិទ្យាស្ថានជាតិអប់រំ ​ ​នាព្រឹកថ្ងៃទី១៩​ ​តុលា​ ​២០១៥ ៕