រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ តុលា នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានរៀបចំពិធីបើកវគ្គផ្សព្វផ្សាយ បណ្តុះបណ្តាលច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងវិស័យដីធ្លីដល់ក្រុមប្រឹក្សារាជធានី និងក្រុមប្រឹក្សាខណ្ឌក្នុងរាជធានីភ្នំពេញ នៅទីស្តីការក្រសួង ។
ពិធីបើកវគ្គខាងលើនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញ ព្រមទាំង លោក លោកស្រី មន្ត្រីពាក់ព័ន្ធសរុបប្រមាណជាង២០០រូប ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ