រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៩ តុលា នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថាក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យWestern នៅវិទ្យាស្ថានជាតិអប់រំ។
គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូនដល់ជ័យលាភីនិស្សិតសាកលវិទ្យាល័យ Western នាវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៩ តុលា ២០១៥ នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ៕


ចែករំលែកព័តមាននេះ