ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូអស់សាំង ម្នាក់រុញ ម្នាក់​បណ្តើរ​តាមផ្លូវសុខៗ ជួបគ្រោះប៉ើងខ្ទាត​ទាំងមនុស្សនិង​ម៉ូតូ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​បុរស២​នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ត​ម៉ាក​ស៊ី​ណា ​បុ.កជាមួយម៉ូតូ​មួយគ្រឿង ​ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​បណ្តើរ​ម៉ូតូ​អស់​សាំង ។ ហេតុការណ៍​​ខាងលើ​នេះ​បង្ក​ឲ្យ​​មានការ​ភ្ញាក់ផ្អើលបាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៥​និង​២០​នាទី​ព្រឹក​​ថ្ងៃ​ទី​៣០ ​ខែមេសា…

ខេត្តបន្ទាយមានជ័យ ៖ ​បុរស២​នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ត​ម៉ាក​ស៊ី​ណា ​បុ.កជាមួយម៉ូតូ​មួយគ្រឿង ​ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​បណ្តើរ​ម៉ូតូ​អស់​សាំង ។

ហេតុការណ៍​​ខាងលើ​នេះ​បង្ក​ឲ្យ​​មានការ​ភ្ញាក់ផ្អើលបាន​កើតឡើង​​កាលពី​​វេលា​ម៉ោង៥​និង​២០​នាទី​ព្រឹក​​ថ្ងៃ​ទី​៣០ ​ខែមេសា ឆ្នាំ​២០២១ នៅ​លើំ​ណាត់​ផ្ឡូ​វ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងលិច​ស្ថា​នី​យថ្លឹង​រថយន្ត​កូន​ដំរី ប្រហែល​១៥០​ម៉ែត្រ​,​ស្ថិត​ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត​ ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

​តាម​ប្រភព​ពី​នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លា.ប់​ទាំង២នាក់​ខាងលើ ក្នុងនោះ​ម្នាក់​ឈ្មោះ អៀង ម៉េ​ង​លី ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​មុខរបរ​ធ្វើស្រែ ​ជា​អ្នក​បណ្តើរ​ម៉ូតូ​ និង​ឈ្មោះ អាង ធឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ មុខរបរ​ធ្វើស្រែ ​អ្នក​ដើរ​ពីក្រោយ​ជួយ​រុញ​ម៉ូតូ​ ​។ ​ជន​រង​គ្រោះ​ទាំង​២​នាក់ រស់​នៅ​ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ​ដោយឡែកភាគី​ខាង​រថយន្ត​មួយគ្រឿ​ងខាងលើ​ម៉ាក​​ស៊ី​ណា ព​ណ៏​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2T-2327 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។​

តាម​​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​គ្នា​ចំនួន​៣​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ព​ណ៏​ក្រហម ពុំ​មាន​ផ្លា​ក​លេខ ទៅ​ឆ្លុះ​កង្កែប លុះ​ពេល​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ជិះ​ម៉ូតូ​មក​ដល់​លើ​ផ្លូវជាតិ ម៉ូតូ​ក៏​អស់​សាំង ក្នុង​នោះ​មាន​១​នាក់​បាន​ដើរទៅ​រក​ទិញ​សាំង ហើយ​ឲ្យ​ឈ្មោះ​អើ​ង ម៉េ​ង​លី ជា​អ្នក​បណ្តើរ​ម៉ូតូ​និង​ឈ្មោះ​អាង ធឿ​ន ជា​អ្នក​ជួយ​រុញ​ម៉ូតូ​ពីក្រោយ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

តាម​ប្រភពដដែលបានបន្តទៀត​ថា ខណៈពេលជនរងគ្រោះបណ្តើរម៉ូតូ​​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ បើកបរ​ពី​លិចទៅ​កើត ហើយ​បាន​រេ​ចង្កូត​ទៅ​បុ.ក​​ជនរងគ្រោះ​ទាំង​២​នាក់ កំពុង​តែ​ដើរ​បណ្តើរ​ម៉ូតូ​ និង​រុញ​ពីក្រោយ​ បណ្តាល​ឱ្យ​ប៉ើង​ខ្ទាត​ធ្លាក់​ចេញ​ពី​ថ្នល់​ទាំង​មនុស្ស​និង​ម៉ូតូ ស្លា.ប់ទាំង២នាក់តែ​ម្តង​។​ ដោយឡែក​អ្នកបើកបរ​រថយន្ត ​ក្រោយ​ពី​​បង្កហេតុ​រួច បាន​ដោះ​ស្លាក​លេខ​រថយន្ត​រត់គេច​ខ្លួន​បាត់ ។​

ករណី​​ខាងលើ​នេះ​សមត្ថកិច្ច​ដាក់ការ​សង្ស័យ​ថា អ្នកបើកបរ​រថយន្ត​ងងុយដេក ។

ក្រោយពេលកើតហេតុ ​ស.ពជនរងគ្រោះទាំង២នាក់​​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នកបើកបរ​រថយន្ត ត្រូវបាន​​កម្លាំង​នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បីនាំខ្លួន​យក​មក​ទទួលខុស​ត្រូ​ច​ចំពោះ​មុខ​ច្បាប់ រីឯ​វត្ថុ​តាង​ម៉ូតូ​និង​រថយន្ត​ ត្រូវបានសមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ