រាជធានីភ្នំពេញ ៖ ការកសាងសួនច្បារ និងរូបសំណាកកាំភ្លើងកួចកាណុងនៅរង្វង់មូលជ្រោយចង្វារត្រើយខាងលិច គឺជានិមិត្តរូបនៃការបព្ចាប់សង្គ្រាមបង្ហូរឈាមដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ។
មន្ត្រីសាលារាជធានីភ្នំពេញ បានឱ្យដឹងថា កាំភ្លើងកួចកាណុង គឺជានិមិត្តរូបនៃការបព្ចាប់សង្គ្រាមបង្ហូរឈាមដែលកសាងបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ហើយការកសាងសួនច្បារ និងរូបសំណាកកាំភ្លើងកួចកាណុងនេះ ត្រូវបានសាលារាជធានីភ្នំពេញធ្វើការជួសជុលកែលម្អដោយរចនាបទជារាងត្របកផ្កាឈូកព័ទ្ឋជុំវិញចំណុចកណ្តាលកាំភ្លើងកួចកាណុង មានច្រកចេញចូលចំនួន៣កន្លែង មានទីធ្លាកម្រាលជាបន្ទះថ្មក្រានីតសម្រាប់ថ្មើរជើង មានបង្គោលភ្លើងបំភ្លឺសួន សួនផ្កាស្មៅ និងដាំដើមឈើលម្អ ៕





ចែករំលែកព័តមាននេះ