រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សស្លាប់៥នាក់ (ប្រុស) អ្នករបួសធ្ងន់៩នាក់ (ស្រី៨នាក់) និងរបួសស្រាល៦នាក់ (ប្រុស) កើតឡើងនៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ តុលា ២០១៥ ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញឱ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើក បង្កឲ្យខូចខាតយានយន្តសរុប១៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១១គ្រឿង, រថយន្តធុនតូច២គ្រឿង រថយន្តធុនធំ១គ្រឿង និងយានផ្សេងៗ២គ្រឿង ។
មូលហេតុដែលកើតមានគ្រោះថ្នាក់ចរាចរណ៍នេះដែរ បណ្តាលឲ្យមានគ្រោះថ្នាក់រួមមានល្មើសល្បឿន៤លើក, ស្រវឹង៣លើក, មិនគោរពសិទិ្ធ១លើក, មិនប្រកាន់ស្តាំ១លើក និងប្រជែងគ្រោះថ្នាក់១លើក ក្នុងនោះ អ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១៦នាក់ (យប់៧លើក) ។
ចែករំលែកព័តមាននេះ