ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ៣យ៉ាង ដែលអ្នកគួរទទួលទានទឹកប្រទាលកន្ទុយក្រពើ

2 ឆ្នាំ មុន

ប្រទាលកន្ទុយក្រពើ ក្រៅពីជារុក្ខជាតិតាំងលម្អ វាក៏ជាអាហារមួយដែលមានជីវជាតិច្រើន ដែលយើងគ្រប់គ្នាមិនគួរមើលរំលង។ នៅពេលនេះ យើងសង្កេតឃើញមានភេសជ្ជៈជាច្រើន បានដាក់បញ្ចូលនូវសាច់ប្រទាលកន្ទុយក្រពើនៅក្នុងនោះ ដើម្បីបង្កើនឱជារស និង ជីវជាតិរបស់ផលិតផលខ្លួន។…

ប្រទាលកន្ទុយក្រពើ ក្រៅពីជារុក្ខជាតិតាំងលម្អ វាក៏ជាអាហារមួយដែលមានជីវជាតិច្រើន ដែលយើងគ្រប់គ្នាមិនគួរមើលរំលង។ នៅពេលនេះ យើងសង្កេតឃើញមានភេសជ្ជៈជាច្រើន បានដាក់បញ្ចូលនូវសាច់ប្រទាលកន្ទុយក្រពើនៅក្នុងនោះ ដើម្បីបង្កើនឱជារស និង ជីវជាតិរបស់ផលិតផលខ្លួន។ ថ្ងៃនេះ អ្នកនឹងដឹងពីមូលហេតុ៣យ៉ាង ដែលអ្នកគួរតែទទួលទានទឹកប្រទាលកន្ទុយក្រពើ។

១. ល្អស​ម្រាប់ប្រព័ន្ធរំលាយអាហារ៖ ទឺកប្រទាលក​ន្ទុយក្រពើ មានអង់ស៊ីមជាច្រើនដែលត្រូវបានគេស្គាល់ថាជួយក្នុងការបំបែកជាតិស្ករនិងខ្លាញ់ ហើយជួយឱ្យការរំលាយអាហាររបស់អ្នកដំណើរការបានល្អ។ ប្រសិនបើប្រព័ន្ធរំលាយអាហាររបស់អ្នកមិនដំណើរការល្អ អ្នកនឹងមិនស្រូបយកសារធាតុចិញ្ចឹមទាំងអស់ពីអាហារដែលអ្នកកំពុងញ៉ាំនោះទេ។ អ្នកត្រូវតែថែរក្សាម៉ាស៊ីនខាងក្នុងរបស់អ្នក ឱ្យមានសុខភាពល្អ ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបអាហាររបស់អ្នក។ ទឹកប្រទាលកន្ទុយក្រពើ អាចជួយបន្ថយការរលាកក្នុងក្រពះនិងពោះវៀន។

២. ជួយបង្គ្រប់ជីវជាតិ៖ ទឹកប្រទាលកន្ទុយក្រពើ គឺសំបូរទៅដោយសារធាតុចិញ្ចឹម។ ការផឹកវាជាប្រចាំ គឺជាវិធីល្អបំផុត ព្រោះវាផ្ទុកនូវវីតាមីននិងសារធាតុរ៉ែសំខាន់ៗដូចជាវីតាមីន B, C, E និង អាស៊ីតហ្វូលិក។ ជាមួយគ្នានេះដែរ វាមានផ្ទុកនូវសារធាតុរ៉ែមួយចំនួនដូចជា៖ កាល់ស្យូម ស្ពាន់ ក្រូមីញ៉ូម សូដ្យូម សេលេញ៉ូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ម៉ង់ហ្គាណែស និង ស័ង្កសី។

៣. ធ្វើឱ្យស្បែកភ្លឺថ្លា៖ ទឹកប្រទាលកន្ទុយក្រពើ អាចជួយកាត់បន្ថយការឡើងមុនញឹកញាប់។ វាក៏អាចជួយកាត់បន្ថយបញ្ហាស្បែកមួយចំនួន ដូចជាជម្ងឺស្បែករបក ស្បែកក្រហម និងជម្ងឺរលាកស្បែកផងដែរ។ ទឹកប្រទាលកន្ទុយ គឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីនដែលអាចជួយការពារស្បែករបស់អ្នក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ