រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា សពបុរស២នាក់ត្រូវបានក្មេងឃ្វាលគោប្រទះឃើញម្នាក់ត្រូវគេកាប់ដាច់.ក និងម្នាក់ទៀតកាប់ដាច់ដៃ និងជើង នៅចំណុចខាងក្រោយសាលាសង្កាត់គងនយ ភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ តុលា នេះ។
ជនរងគ្រោះមានឈ្មោះអ៊ឹម សុភី ភេទប្រុស អាយុ៤៦ឆ្នាំ ជាមន្ត្រីប៉ូលិសប៉ុស្តិ៍គងនយ និងជនរងគ្រោះម្នាក់ទៀតឈ្មោះអ៊ាង ចាន់ធីដូ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
ប្រភពបានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៧ តុលា ជនរងគ្រោះទាំង២នាក់បានទិញស្រាផឹកនៅកន្លែងចាំដីនៅចំណុចកើតហេតុខាងលើ ក្រោយមកមិនដឹងយ៉ាងម៉េចក៏បាត់ដំណឹងជនរងគ្រោះឈឹងរហូតដល់ម៉ោង២រសៀលថ្ងៃទី១៨ តុលា នេះទើបក្មេងឃ្វាលគោប្រទះឃើញបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ករណីនេះសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ជាករណីឃាតកម្មដោយសារទំនាស់ពេលផឹកស៊ី៕




ចែករំលែកព័តមាននេះ