ខេត្តកណ្តាល ៖ បុរសម្នាក់ពេលកំពុងអុំទូកបេះផ្កាស្នោនៅក្នុងបឹងជាមួយប្រពន្ធបានខ្យល់គរដាំក្បាលធ្លាក់ពីលើទូកចូលក្នុងទឹកលង់ស្លាប់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ តុលា នៅចំណុចបឹងជង្គង់ឆ្នុកខាងក្រោយភូមិស្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះង៉ុយ អាត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំខាងលើ។
បច្ចប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្រោយពីនគរបាលពិនិត្យរួច៕
ចែករំលែកព័តមាននេះ