ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ផុត​ខែ​នេះ ឆ្នាំទាំង៥លាភខ្លាំងសំណាងល្អសម្បូរលុយចាយ

2 ឆ្នាំ មុន

ម្ចាស់​ឆ្នាំ​ទាំង​៥​នេះ​ង៉ូ​វ​ហេង​ខ្លាំង​សំណាងល្អ​ឥត​ខ្ចោះ​តែ​ម្តង តាម​ជើង​លេខ​ស្តេច​ហោរ​ចិន​សែ​បាន​ប្រាប់​ថា ឆ្លង​ផុត​មេ​សា ចូល​ដើមខែ​ឧសភា​ជា​ថ្ងៃ​មាស ថ្ងៃ​ពេជ្រ ថ្ងៃ​លាភ​សំណាង ថ្ងៃ​នាំ​លុយ​ហូរ​ចូល​ជីវិត​មហា​ឆ្នាំ​ទាំង​៥ ថោះ រោង វក…

ម្ចាស់​ឆ្នាំ​ទាំង​៥​នេះ​ង៉ូ​វ​ហេង​ខ្លាំង​សំណាងល្អ​ឥត​ខ្ចោះ​តែ​ម្តង តាម​ជើង​លេខ​ស្តេច​ហោរ​ចិន​សែ​បាន​ប្រាប់​ថា ឆ្លង​ផុត​មេ​សា ចូល​ដើមខែ​ឧសភា​ជា​ថ្ងៃ​មាស ថ្ងៃ​ពេជ្រ ថ្ងៃ​លាភ​សំណាង ថ្ងៃ​នាំ​លុយ​ហូរ​ចូល​ជីវិត​មហា​ឆ្នាំ​ទាំង​៥ ថោះ រោង វក ជូត មមែ មាន​លាភ មានសំណាង​ធំ មាសប្រាក់​ហូរ​ចូល​ច្រើន ង៉ូ​វ​ហេង​ល្អ ដួង​រាសី​ឡើង​ខ្ពស់ត្រដែត ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង លែង​ស្គាល់​ពាក្យ​ថា​ក្រ​ទៀត​ហើយ ។ ប្រញាប់​បញ្ជូន​សារ​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ​ភ្លាម ។

ឆ្នាំថោះ ទន្សាយ​មាស ឆ្លង​ផុត​ខែ​ចាស់​ផ្លាស់​ចូល​ខែ​ថ្មី​លេខ​នាំ​សំណាង​៦៦៦ លោក​អ្នក​សម្បូរ​លុយ​ចាយ រាសី​ឡើង​ខ្លាំង​ផុត​គ្រោះ​ស៊យ​អស់​គ្មាន​សល់ មាន​តែ​លាភ​ធំ លុយ​ធំ​ចូល​មក​ជំនួស​វិញ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​ប្រភេទ​មនុស្ស​មាន​ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មានទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន ជា​អ្នក​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ និង​មាន​គេ​ស្រឡាញ់​រាប់អាន​គ្រប់​ទិស​ទី ។ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​លឿន​ដូច​តំណក់ទឹកភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា​មាន​តែ​ភាព​ល្អូកល្អិន និង​ស្រស់ស្រាយ​រកគ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំរោង ស្តេច​នាគ​នៅ​ដើមខែ​ឧសភា​នេះ​រាសី​ឡើង​ខ្ពស់ត្រដែត លេខ​ហេង​៣៥៣៦​ប្រកប​កិច្ចការ​អ្វី​ក៏​បាន​សម្រេច​ជោគជ័យ ទទួលផល​ជាទី​កក់ក្តៅ ពិសេស​ក្តី​បំណង​ដ៏​ធំ​របស់​លោក​អ្នក​ទាំង​អម្បាលម៉ាន​បាន​មក​ដល់​ហើយ ប្រាកដជា​មាន​ហេង​ហេង​ជាក់​ជា​មិន​ខាន ។ បើ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាកដជា​ទទួល​បាន​ផល​សមប្រកប​ខ្លាំង​ណាស់​ប្រៀប​បាន​នឹង​ភ្លៀង​ធ្លាក់​ពីលើ​អាកាស ពោល​គឺ​ប្រាក់​ចូល​មក​ដូច​ចាក់ទឹក​។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យោគយល់​ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំវក កំពូល​ពានរ​នៅ​ដើមខែ​ថ្មី​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ណែន​ៗ​ហោប៉ៅ ង៉ូ​វ​ហេង​ឡើង​ខ្លាំង និង​មាន​លាភ​ធំ​ចូល​មក​លើស​ពេល​ណា​ៗ​ទាំងអស់ ។ អ្នក​កើត​ឆ្នាំ​នេះ ធាតុមាស​ក្នុង​កែវ​មណី មានយស​ស័ក្តិ​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់ និង​បានជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​លឿង​, លេខ​នាំ​លាភ​៩៩៩ ។ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន លុយកាក់​ចូល​មក​កប​ប្រសើរ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា បុរស​ស្ត្រី​មាន​តែ​ការ​ស្រស់ស្រាយ​រកគ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំជូត កណ្តុរស​រាសី​ឡើង​ខ្ពស់ត្រដែត លេខ​នាំ​សំណាង ១៩០ នៅ​ដើមខែ​ឧសភា​នេះ​ដួង​រាសី​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ជា​ឱកាសល្អ​ក្នុង​ការ​សម្រេចចិត្ត ចរចា ឬ​ធ្វើ​កិច្ចសន្យា និង​ការ​ផ្លាស់​ប្តូរ​ការងារ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ទាំងអស់ ព្រោះ​អំណោយ​ទេវតា​ប្រទាន​លាភ​សំណាង លុយកាក់ មាសប្រាក់​ហូរ​ចូល​មក​ឯង ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​មាន​តែ​ក្រុម​មនុស្ស​ល្អ​ៗ​ជួយ​យកអាសា និង​គាំពារ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់ ។

ឆ្នាំមមែ ស្តេច​ពពែ​មានសំណាង​ធំ លេខ​នាំ​លាភ​៥៥៥ ទទួល​បាន​សម្បត្តិ​គ​ហិប​តី និង​មានសំណាង​ល្អ​តាម​ជាប់​ខ្លួន​រហូត ។ តាម​ទំនាយ​ពី​កំពូល​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា ចូល​ដើមខែ​ថ្មី​នេះ​លោក​អ្នកមាន​លាភ​ធំ លុយ​ធំ​ចូល​មក​ដល់ រាសី​ខ្ពស់ត្រដែត​មាន​លាភ មាន​ជ័យ មាសប្រាក់​ចូល​ហូរហៀរ ។ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក ជួប​តែ​លាភ​ជ័យ​ចូល​មក​គ្រប់​ទិស​ទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា មក​ណា​ប្រសព្វ​តែ​ភាព​សុខសាន្ត​តាម​ដងផ្លូវ​រហូត ។ រីឯ​បញ្ហា​ស្នេហា​វិញ គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា​ជា​និច្ច ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ