ម្ចាស់ហាងអាហារ Hop&Horn ស្ថិតនៅតំបន់ Formby ក្បែរ Southport ជាអ្នកគាំទ្រក្លិប Liverpool បានបង្ហាញមុខម្ហូបថ្មីឈ្មោះ «The Klopper» ដើម្បីស្វាគមន៍ការដឹកនាំក្លិបហង្សក្រហម Liverpool របស់លោក ជឺហ្គេន ក្លុប គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ ។
មុខម្ហូបខាងលើ គឺហាំប៊ឺហ្គឺខ្មៅ រួមជាមួយទឹកជ្រលក់ពណ៌ក្រហមលឿង ស្រដៀងទង់ជាតិអាល្លឺម៉ង់ ព្រោះលោកក្លុប ជាជនជាតិអាល្លឺម៉ង់ ធ្លាប់ដឹកនាំក្លិប Dortmund ដណ្ដើមជើងឯកBundesliga ចំនួន២ជំនាន់ រួមទាំងចូលប្រឡូកក្នុងការដណ្ដើមជើងឯកយូហ្វាឆេមពានលីក ក្រោយមកក៏បំពេញការងារក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយLiverpool ។
លោក ហ្វេលីស៊ី សេនកូ ក្នុងនាមជាម្ចាស់និងចុងភៅហាងខាងលើសង្ឃឹមថា ពលរដ្ឋគ្រប់រូបនឹងពេញចិត្តម្ហូបនេះ និងឮថាលោកជឺហ្គេន ក្លុប ក៏ចូលចិត្តហាំប៊ឺហ្គឺដែរ ទើបលោកតាំងចិត្តធ្វើវាជាពិសេសមានលក្ខណៈដូចគ្រូបង្វឹកក្លិប Liverpool ។
ចំពោះអ្នកគាំទ្រលោកក្លុប សង្ឃឹមថា នឹងចូលហាង Hop&Horn ដើម្បីកុម្ម៉ង់ទិញហាំប៊ឺហ្គឺ «The Klopper» ហើយអាចជួបបុគ្គលិកបម្រើភ្ញៀវដែលមានពាក់មួក និងវ៉ែនតាដូចលោកក្លុប ជាក់ជាមិនខាន ៕


ចែករំលែកព័តមាននេះ