យោងតាមស៊ីនហួថា មជ្ឈមណ្ឌលឧតុនិយមជាតិចិនកាលពីព្រឹកថ្ងៃទី១៧ តុលា បានធ្វើការព្យាករណ៍ថ្មីប្រឈមមុខនឹងព្យុះទីហ្វុងឈ្មោះ KOPPU ដែលបោកបក់ជិតមកដល់តំបន់ទាំងឡាយនាភាគអាគ្នេយ៍ប្រទេស ។
KOPPU ជាព្យុះទី២៤ប្រចាំឆ្នាំនេះ កាលពីព្រឹកថ្ងៃទី១៧ តុលា បោកបក់មកដល់ដែនទឹកត្រង់កន្លែងមួយចម្ងាយប្រមាណជា៤៣៥គីឡូម៉ែត្រភាគពាយ័ព្យក្រុងម៉ានីល រដ្ឋធានីហ្វ៊ីលីពីន ជាមួយកម្លាំងខ្យល់ដល់៤៨ម៉ែត្រក្នុង១វិនាទី ។ ព្យុះនេះនឹងបោកបក់ឆ្ពោះមកភាគខាងលិច ហើយនឹងបង្កើនកម្លាំងថែមទៀត ។ វានឹងបោកបក់មកលើបណ្តាតំបន់ឆ្នេរសមុទ្រនៃខេត្ត FUJIAN និងកោះតៃវ៉ាន់រយៈពេល២ថ្ងៃទៀត ។
ក្នុងខែនេះដែរ ព្យុះឈ្មោះ MUJIGAE ជាព្យុះទី២២ប្រចាំឆ្នាំ បណ្តាលឱ្យមនុស្សស្លាប់១៩នាក់នៅខេត្តក្វាងទុង ប្រទេសចិន ហើយញ៉ាំងឱ្យមានការជម្លៀសមនុស្សចេញយ៉ាងតិច១៣៥.១០០នាក់ ក្នុងតំបន់ស្វយ័ត ZHUANG ខេត្តក្វាងស៊ី ៕
ចែករំលែកព័តមាននេះ