ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ត្រូវ​អំណត់​អត់ធន់​គ្រប់​រឿង

2 ឆ្នាំ មុន

អ្វី​ៗ​ក្នុង​លោក​នេះ​រមែង​ប្រព្រឹត្ត​ទៅ​គ្រប់​រឿង​ទាំងអស់ ទាំង​ល្អ ទាំង​អាក្រក់​…​ដូច្នេះ​កូន​ត្រូវ​ប្រកាន់​យក​នូវ​ការ​អត់​ធន់​ឱ្យ​បាន​ដាច់ខាត ។ កូន​ត្រូវ​យល់​ដឹង​ថា សេចក្តី​អត់ធន់​នឹង​អាច​ញ៉ាំង​នូវ​ផល​ឲ្យ​សម្រេច​បាន​គ្រប់យ៉ាង ។រឿ​ង​​ដែល​កូន​ត្រូវ​អត់ធន់​ដូច ១- អត់ធន់​ក្នុង​រឿង​ដែល​គួរ​អត់ធន់ ២-…

អ្វី​ៗ​ក្នុង​លោក​នេះ​រមែង​ប្រព្រឹត្ត​ទៅ​គ្រប់​រឿង​ទាំងអស់ ទាំង​ល្អ ទាំង​អាក្រក់​…​ដូច្នេះ​កូន​ត្រូវ​ប្រកាន់​យក​នូវ​ការ​អត់​ធន់​ឱ្យ​បាន​ដាច់ខាត ។ កូន​ត្រូវ​យល់​ដឹង​ថា សេចក្តី​អត់ធន់​នឹង​អាច​ញ៉ាំង​នូវ​ផល​ឲ្យ​សម្រេច​បាន​គ្រប់យ៉ាង ។
រឿ​ង​​ដែល​កូន​ត្រូវ​អត់ធន់​ដូច ១- អត់ធន់​ក្នុង​រឿង​ដែល​គួរ​អត់ធន់ ២- អត់ធន់​ក្នុង​រឿង​ដែល​មិន​គួរ​អត់ធន់ ។

១- អត់ធន់​ក្នុង​រឿង​ដែល​គួរ​អត់ធន់​តើ​ដូច​ម្តេច ? ដូច្នេះ​គឺ​មុន​ដំបូង​កូន​គួរ​អត់ធន់​ក្នុង​រឿង​ដែល​គួរ​អត់ធន់ ដូច​ជា​អត់ធន់​ចំពោះ​មុខ​នាទី អត់ធន់​ក្នុង​ការ​បរិភោគ ការ​ដេក ការ​រៀន ចូរ​កូន​អត់ធន់​ដើម្បី​អនាគត​របស់​កូន សូម​ឲ្យ​កូន​ប្រកាន់ទុក​ថា សេចក្តី​អត់ធន់​គឺជា​មុខ​នាទី​របស់​យើង​មួយ​យ៉ាង​សំខាន់​សម្រាប់​ជីវិត ។

២-​អត់ធន់​ក្នុង​រឿង​ដែល​មិន​គួរ​អត់ធន់​ដូច​ជា យើង​ធ្វើ​ល្អ​ហើយ តែ​ត្រូវ​គេ​និន្ទា ធ្វើ​ល្អ​ដល់​គេ ក៏​ត្រូវ​គេ​ប្រទូស្ត​តប​វិញ និយាយ​ពិត​ធ្វើ​ដោយ​ស្មោះ​ហើយ មិន​គួរ​អី​ដែល​យើង​ត្រូវ​អត់ធន់​នោះ​ឡើយ ការ​ដែល​យើង​អត់ធន់​ទាំង​ដែល​យើង​មិ​ន​​បាន​ខុស​នោះ​ឯង សេចក្តី​អត់ធន់​បែប​នេះ​វា​លំបាក​ជាទី​បំផុត ប៉ុន្តែ​បើ​កូន​ធ្វើ​បាន ឈ្មោះ​ថា​កូន​ល្អ​ដ៏​ក្រៃ​លែង កូ​ន​​នឹង​មាន​សេចក្តីសុខ ផល​នឹង​កើត​មាន​ដល់​កូន​ព្រមទាំង​បរិវារ កាលណា​បើ​កូន​មាន​សេចក្តី​អត់ធន់​បែប​នេះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ