ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះកូវីដ ១៩ វាយប្រហារខ្លំាង តែរដ្ឋាភិបាលមិនខ្វះការងារឱ្យពលរដ្ឋធ្វើឡើយ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងស្ថានភាពលំបាកដោយសារកូវីដ ១៩ ក្តី រដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនពលរដ្ឋដែលរងផលប៉ះពាល់លើចំនួនការងារស្ថិតក្នុងកម្រិតមួយអាចគ្រប់គ្រងបាន ។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ។…

រាជធានីភ្នំពេញ ៖ ក្នុងស្ថានភាពលំបាកដោយសារកូវីដ ១៩ ក្តី រដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនពលរដ្ឋដែលរងផលប៉ះពាល់លើចំនួនការងារស្ថិតក្នុងកម្រិតមួយអាចគ្រប់គ្រងបាន ។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ។ នៅក្នុងសារលិខិតអបអរសាទរខួបលើកទី ១៣៥ ទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ឧសភា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា មានរោងចក្រ សហគ្រាសចំនួន ១ ១០៣ បានបើកដំណើរការថ្មីៗដែលផ្តល់ការងារដល់កម្មករនិយោជិតសរុបជាង ៦មុឺននាក់បន្ថែមទៀត ។ ខណៈចំនួនរោងចក្រ សហគ្រាសដែលបានព្យួរកិច្ចសន្យាការងារបានធ្លាក់ចុះពីចំណុចកំពូលនៅខែមិថុនាឆ្នាំ ២០២០ ពីចំនួន ៤៣៣ ស្មើនឹងកម្មករនិយោជិតជាង ១៥មុឺននាក់ មកត្រឹម ១៥០រោងចក្រ សហគ្រាសស្មើនឹងកម្មករនិយោជិតជាង ២មុឺននាក់ គិតត្រឹមបំណាច់ឆ្នាំ ២០២០ និងបន្តធ្លាក់ចុះជាបណ្តើរៗផងដែរ ។ 

សម្តេចបានឲ្យដឹងបន្ថែមថា ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារក៍បានចុះឈ្មោះស្វែងរកការងារចំនួន ១៧ ២០១នាក់ បានផ្សព្វផ្សាយព័ត៌មានជ្រើសកម្លំាងពលកម្មចំនួន ១៨៤ ៨០៨នាក់ និងបន្តជួយស្វែងរកការងារធ្វើជួនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិឃុំ ។ នៅក្នុងទិវាពលកម្មអន្តរជាតិនេះ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសបន្តជួយឧបត្ថម្ភប្រាក់ ដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនិងវិស័យទេសចរណ៍បន្តទៀត ដែលបានព្យួរការងារខណៈជំងឺកូវីដ ១៩ វាយលុកនេះ ។ 

សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា រោងចក្រ សហគ្រាស និងអាជីវកម្មក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប និងវិស័យទេចរណ៍ ទទួលបានលិខិតអនុញ្ញាតឲ្យព្យួរកិច្ចសន្យាការងារពីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្អែកតាមលក្ខណនៃការព្យួរកិច្ចសន្យាការងាររាជរដ្ឋាកម្ពុជានឹងបន្តប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុងមួយខែសម្រាប់កម្មករនិយោជិត ១នាក់ ដែលបានបំពេញការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់រយៈពេលបីខែបន្ថែមទៀតចាប់ពីខែមេសាដល់ខែមិថុនា ។

ម្ចាស់រោងចក្រសហគ្រាសក្នុងវិស័យខាងនេះ ត្រូវបន្ថែមចំនួន ៣០ដុល្លារសម្រាប់កម្មករនិយោជិត ១នាក់ សរុបកម្មករនិយោជិតម្នាក់ទទួលបានប្រាក់ ៧០ដុល្លារ និងបន្តប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុងមួយខែដល់កម្មករនិយោជិត ១នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដែលមានដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជីនយដ្ឋាន និងភ្នាក់ងារទេសចរណ៍សម្រាប់រយៈពេលបីខែចាប់ពីខែមេសាដល់មិថុនា ។ រដ្ឋាភិបានបានស្នើដល់សហគ្រាស អាជិវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែងបន្ថែមល់ប្រាក់ឧបត្ថម្ភដែលរាជរដ្ឋាភិបាលខាងលើនេះ ។

សូមជម្រាបថា គិតដល់ដើមខែមេសា ឆ្នាំ ២០២១នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកប្រាក់ឧបត្ថម្ភ ចំនួនលើកទី ៥៩ហើយ ដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាលក្នុងពេលកូវីដ១៩រាតត្បាតនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ