ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្តឹង​លែងប្រពន្ធ​ព្រោះ​មាន​សហាយ​រហូត​ដល់​27​នាក់

10 ឆ្នាំ មុន

«​ដឹ ហ៊័​រ​រ៉​ល​» សារព័ត៌មាន​របស់​ស៊ី​ម​បា​វ៉េ ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​សាយ​យ៉ាស អេ​ន​ក្វេ​ន​យ៉ា ជនជាតិ​ស៊ី​ម​បា​វ៉េ បាន​ឆ្លើយ​ក្នុង​សវន​ការ​នៅ​ក្រុង​ហា​រា​៉​រ៉េ សុំ​លែងលះ​នាង​រូ​ដូ ម៉ាត​នហុត​សេ ព្រោះ​មិន​ស្មោះត្រង់​ចំពោះ​រូបគេ​ដោយ​លួច​ទាក់ទង​ប្រុស​សហាយ​ចំនួន​២៧​នាក់ ។

អ្នក​ទាំង​២​បាន​រៀប​ការ​នៅ​ឆ្នាំ​២០០០ ប៉ុន្តែ​នាង​មា​៉​ត​នហុត​សេ លួច​សហាយស្មន់​ជាមួយ​បុរស​ផ្សេង​ដល់​ទៅ​២៧​នាក់​រហូត​មានគភ៌ និង​រំលូតកូន​ចំនួន​៨​លើក​ក្នុង​រយៈពេល​៥​ឆ្នាំ ។ លើស​ពី​នេះ​នៅ​ពេល​នាង​រួមរ័ក​ជាមួយ​ប្តី​តែងតែ​ស្រែកហៅ​ឈ្មោះ​បុរស​ជាស​ហា​យា​រៀង​រាល់​លើក ជា​រឿង​មួយ​ដែល​ប្តី​មិន​អាច​ទទួលយក​បាន ។ នាង​រូ​ដូ មា​៉​ត​នហុត​សេ សារភាព​ប្រាប់​ប្តី​ថា ធ្លាប់​រំលូតកូន​៨​ដង ព្រោះ​មានគភ៌​ជាមួយ​បុរស​ផ្សេង ។

ក្នុង​សវនាការ​នាង​ម៉ា​ត​នហុត​សេ និយាយ​ថា នាង​មាន​សហាយ ព្រោះ​លោក​អេ​ន​ក្វេ​ន​យ៉ា ចូល​ចិត្ត​វាយតប់ និង​សំឡុត​នាង​ជា​ញឹកញាប់ ។ នាង​ក៏​ចង់​លែងលះ​ដែរ ប៉ុន្តែ​ចង់បាន​សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​២​នាក់ ជាមួយ​លោក​អេ​ន​ក្វេ​ន​យ៉ា ព្រោះ​ពួក​គេ​នៅ​ក្មេង និង​ត្រូវការ​ម្តាយ ។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​អ្នក​ទាំង​២​លែង​គ្នា និង​ផ្តល់​សិទ្ធិ​ចិញ្ចឹម​កូន​ដល់​នាង​ម៉ា​ត​នហុត​សេ ៕