ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ក​រោគ​ចេញពី​ធ្មេញ​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​!

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ទន្ត​បណ្ឌិត ផល វឌ្ឍនៈ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា ៖ ការ​បង្ក​រោគ​ពី​ធ្មេញ​អាច​នាំ​អោយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។ នៅ​ពេល​លោក​អ្នក​ឈឺធ្មេញ ហើយ​មាន​សភាព​ហើម​មុខ…

រាជធានី​ភ្នំពេញ ៖ លោក​ទន្ត​បណ្ឌិត ផល វឌ្ឍនៈ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា ៖ ការ​បង្ក​រោគ​ពី​ធ្មេញ​អាច​នាំ​អោយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។ នៅ​ពេល​លោក​អ្នក​ឈឺធ្មេញ ហើយ​មាន​សភាព​ហើម​មុខ លឹប​ភ្នែក ឬ​ហើម​តំបន់​ក្រោម​ឆ្អឹងថ្គាម ឬ​ចង្កា ដែល​ប៉ះពាល់ និង​ពិបាក​ដល់​ការ​លេប​ចំណីអាហារ ឬ​ទឹកមាត់ (​មាន​ន័យ​ថា ប៉ះពាល់​ដល់​ផ្លូវ​ដកដង្ហើម​) សូម​ប្រញាប់​មក​ជួប​ទន្ត​បណ្ឌិត ឬ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ព្រោះ​អ្នកជំងឺ​អាច​ស្លា.ប់​បាន ប្រសិនបើ​មិន​ទទួល​ការ​ការ​ព្យាបាល​បាន​ត្រឹមត្រូវ​។

១) មូលហេតុ​ធំ​ៗ និង​សំខាន់​ៗ ៖

  • ការ​បង្ករ​រោគ​ចុង​ឬ​ស​ធ្មេញ​ស្រួច​ស្រាវ ដោយសារ​ការ​ងាប់​បណ្ដូល​ធ្មេញ ឬ​ការ​ព្យាបាល​រន្ធ​ឬ​ស​ធ្មេញ​មិន​បាន​ត្រឹមត្រូវ
  • ជំងឺ​រលាក​ជាលិកា​ជុំវិញ​ធ្មេញ​ដែល​បង្ក​ជា​ខ្ទុះ
  • ការ​រលាក​សាច់​ដែល​គ្រប​ពីលើ​ធ្មេញ​ថ្គាមទាល់​ខាងក្រោម​ដែល​ដុះ​ចេញ​មក
  • ការ​ប្រើប្រាស់​ឧបករណ៍​មិន​ស្អាត (​មិន​បាន​សំលាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ​)​។

២) កត្តា​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ៖

  • ប្រសិនបើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ មេរោគ (Bacteria) ដែល​បង្ក​ឲ្យ​មានការ​ករ​ខ្ទុះ​អាច​រីក​រាលដាល​ពី​តំបន់​ធ្មេញ​ទៅ​កាន់​តំបន់​ផ្សេង​ៗ​ទៀត​ដូច​ជា ៖
  • ផ្នែក​ធ្មេញ​ខាងលើ ៖ នាំ​ឲ្យ​ហើម​មុខ​ជុំវិញ​ភ្នែក រួច​ឆ្លង​ចូល​ទៅ​តំបន់ Cavernous Sinus និង​អាច​ឆ្លង​ចូល​ទៅ​កាន់​ខួរក្បាល​។
  • ផ្នែក​ធ្មេញ​ខាងក្រោម​៖ នាំ​ឲ្យ​ហើម​តំបន់​ក្រោម​ចង្កា និង​តំបន់​ឆ្អឹងថ្គាម​ក្រោម (​ធ្វើ​ឲ្យ​ពិបាក​លេខ​ទឹកមាត់ និង​ស្ទះផ្លូវ​ដង្ហើម​) ហើយ​អាច​រីក​រាលដាល​ដល់​តំបន់​ទ្រូង (Mediastinum) និង Infective Endocarditis​។ មួយវិញទៀត​មេរោគ​អាច​ចូល​ទៅ​ក្នុង​ឈាម​ដោយ​ផ្ទាល់ (Septicemia)​។

៣) ការ​ព្យាបាល ៖ ការ​ព្យាបាល​អាច​ធ្វើ​ទៅ​តាម​ដំណាក់កាល​ដូច​ខាងក្រោម​៖

  • ធ្វើការ​ចោះ​បង្ហូរ​ខ្ទុះ​រួច​លាង​សំអាត​ឲ្យ​ត្រឹមត្រូវ
  • ការ​យក​ខ្ទុះ​ទៅ​វិភាគ​រក​មេរោគ និង​ការ​ប្រើប្រាស់​ថ្នាំ ត្រឹមត្រូវ
  • យក​មូលហេតុ​ដែល​បង្ក​រោគ​ចេញ ៖ ដោយ​ការ​ព្យាបាល​ធ្មេញ ឬ​ដក​ធ្មេញ​នោះ​ចេញ​តែ​ម្តង
  • ការ​ប្រើប្រាស់​ថ្នាំ
  • ក្នុង​ករណី​ធ្ងន់ធ្ងរ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

លោក​ទន្ត​បណ្ឌិត ផល វឌ្ឍនៈ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ផ្តល់​អនុសាសន៍ និង​ការ​ការពារ​ផង​ដែរ​ថា ៖ សូម​ជួប​ជាមួយ​ទន្ត​បណ្ឌិត ឬ​គ្រូពេទ្យ​ជំនាញ​ពេល​លោក​អ្នកមាន​បញ្ហា​ធ្មេញ ឬ​ហើម​មុខមាត់ ជៀសវាង​ការ​ប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួនឯង​។

បញ្ហា​មាត់​ធ្មេញ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត សូម​មក​ជួប​ជាមួយ​ទន្ត​បណ្ឌិត ជា​រៀង​រាល់ ៦​ខែ​ម្តង ដើម្បី​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​លោក​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ