រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង របួស២៩នាក់ ក្នុងនោះ១៦នាក់របួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍០៩លើកនៅទូទំាងប្រទេសកាលពីថ្ងៃទី១៧ តុលា ២០១៥ ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានបង្ហាញឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទំាង០៩លើកខាងលើ បង្កឲ្យខូចខាតយានយន្តសរុប១៨គ្រឿង ក្នុងនោះម៉ូតូ០៩គ្រឿង រថយន្តធុនតូច០៤គ្រឿង រថយន្តធុនធំ០២គ្រឿងនិងថ្មើរជើងម្នាក់ ហើយមូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីល្មើសល្បឿន០៤លើក មិនប្រកាន់ស្តំា២លើក បត់គ្រោះថ្នាក់០១លើក និងមិនគោរពសិទ្ឋិ០១លើក ៕
ចែករំលែកព័តមាននេះ