រាជធានីភ្នំពេញ ៖ រថយន្តម៉ាកប៉ាហ្ស៊េរ៉ូ ម្ចាស់ចូលទៅហូបស៊ុប ចតទុកចោលឆ្លងចរន្តភ្លើងឆេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ តុលា ២០១៥ នៅមុខផ្ទះលេខ១០៤ ផ្លូវលេខ២៩៦ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកប៉ាហ្ស៊េរ៉ូ ពណ៌ទឹកប្រាក់លាយទឹកប៊ិក ពាក់ស្លាកលេខកណ្តាល២A-៣៣៦៦ មួយគ្រឿង បើកបរដោយបុរសម្នាក់វ័យ៣០ឆ្នាំ បានបើកមកឈប់នៅមុខផ្ទះលេខ១០៤ ហើយដើរចូលទៅហូបអាហារមួយ ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញមានផ្សែងហុយ និងមានអណ្តាតភ្លើងចេញពីផ្នែកខាងមុខ ទើបប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់អស់ចំនួន៤បំពង់ទើបរលត់អស់ទៅវិញភ្លាមៗ ។
អគ្គិភ័យខាងលើមិនបណ្តាលឲ្យឆ្លងរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទេ គ្រាន់តែខូចខាតរថយន្តផ្នែកខាងមុខ ។ បន្ទាប់មកសន្តិសុខបានទៅរកម្ចាស់រថយន្តមកមើលឃើញរថយន្តឆ្លងចរន្តភ្លើងឆេះក៏បានយករថយន្តទៅជួសជុល ៕
ចែករំលែកព័តមាននេះ