ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​​ម្នាក់​​ត្រូវ​ម៉ាស៊ីន​​​គាបទឹកអំពៅ​គាបបាក់​ម្រាមដៃ​២

10 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ លោកតា​វ័យ​៦២​ឆ្នាំ​ នៅផ្ទះ​​​ដាំ​អំពៅ​បាន​ផល​ហើយ​យក​​អំពៅ​នោះ​ទៅ​គាប​ទឹកអំពៅ​ទុក​ប្រគេន​ព្រះសង្ឃ លុះ​​​ម៉ាស៊ីន​សម្រាប់​គាបទឹកអំពៅ​មួយ​គ្រឿង​ខូច ​ក៏​យក​មក​ជួសជុល​រួចរាល់​ហើយចាប់ផ្តើម​កិន​សាកល្បង​​បណ្តាល​ឱ្យ​​ចូល​ម្រាមដៃ​​គាបបាក់​អស់​២​ម្រាម​ កាលពី​វេលាម៉ោង៥​​ល្ងាច​ថ្ងៃ​ទី​១៦​ តុលា ២០១៥ ស្ថិត​ក្នុងភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ។

​លោក​តា​​រង​គ្រោះ​​ឈ្មោះ ម៉​ម សុ​ផា ​មុខរបរ​នៅផ្ទះ​ដាំ​អំពៅ​ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​ក្នុងភូមិ​តា​ឃ្លាំង ឃុំ​តា​ឃ្លាំង ស្រុក​ល្វាអែម ខេត្តកណ្ដាល បាន​រៀប​រាប់​​ថា ​គាត់​ចាស់​ហើយ​ធ្វើការ​ធ្ងន់​មិន​បាន​នៅផ្ទះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ ហើយ​កូន​ៗ​ទៅ​ធ្វើការ​អស់​ប្រពន្ធ​របស់​គាត់​នៅ​មើល​ចៅ ចំណែក​គាត់​មួយ​ថ្ងៃ​ៗ​គិតតែពី​ដាំ​អំពៅ ពេល​​ទទួល​បាន​​ផល​ហើយ​បាន​យក​មក​គៀប​យក​ទឹក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​តាម​វត្ត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ។ កន្លង​មក ​គាត់​​ធ្លាប់​គាប​ទឹកអំពៅ​ដោយ​​ប្រើ​ដៃ​ទេ ប៉ុន្តែ​គាប​ហត់​ពេក​ក៏​មាន​គេ​ឲ្យ​ម៉ាស៊ីន​គាប​​មួយ​គ្រឿង ប៉ុន្តែ​ម៉ាស៊ីន​នោះ​ខូច​ទៀត នៅ​វេលា​ម៉ោង១១​​ព្រឹក​ថ្ងៃ​ទី​១៦ ​តុលា គាត់​បាន​ជួសជុល​ម៉ាស៊ីន​គៀប​ទឹក​អំពៅ​​នោះ​រហូតដល់​៥​ម៉ោង​ល្ងាច​ទើប​រួចរាល់​​គាត់​បាន​យក​អំពៅ​មក​គាប​សាកល្បង​មើល​​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​ហើយ​ម្យ៉ាងទៀត​គាត់​មិនដែល​គាប​ផង ​ក៏​​បួង​ម្រាមដៃ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​បណ្តាល​ឲ្យ​​គាប​​បាក់​មេដៃ​ ​ចង្អុលដៃ​ខាងឆ្វេង​​ជាប់​ក្នុង​ម៉ាស៊ីន​រយៈពេល​មួយ​ម៉ោងទើប​សាច់ញាតិ​ និង​ក្មួយ​ជួយ​កាត់​ម៉ាស៊ីន​​នោះ​ទាញ​ដៃ​ចេញពី​ក្នុង​ម៉ាស៊ីន​បាន ។

ក្រោយ​ពេល​កើតហេតុ​ សាច់ញាតិ​បាន​ដឹក​តាម​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុ​សុមៈ ៕