ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក​ សម្តេចតេជោ​ ហ៊ុន សែន ​អញ្ជើញជា​អធិបតីក្នុងពិធី​ចែកសញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យ Western

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បើគ្មានការអ្វីប្រែប្រួលនោះទេ​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ​នឹងអញ្ជើញ​ជាអធិបតីក្នុងពិធីចែក​សញ្ញាបត្រ​ជូន​ដល់ជ័យលាភីនិស្សិត​សាកលវិទ្យាល័យ Western ។

តាមគម្រោង​ពិធីខាងលើនឹង​ប្រព្រឹត្តធ្វើនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ ​តុលា ២០១៥ ​នៅវិទ្យាស្ថានជាតិអប់រំ ​ក្បែរវិមានឯករាជ្យ ​ក្នុងរាជធានីភ្នំពេញ ។

ចំពោះប្រសាសន៍​សំខាន់ៗរបស់សម្តេចតេជោ ​ដែលនឹងថ្លែងក្នុងពិធីនេះ​​នឹងមានផ្សាយជូនជាបន្តបន្ទាប់​នៅព្រឹកស្អែក និងនៅលើទំព័រ​សារព័ត៌មាន​កោះសន្តិភាព ៕