រាជធានីភ្នំពេញ ៖ ជនជាតិអង់គ្លេសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះជួល ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៧ តុលា ២០១៥ នៅចំណុចផ្ទះជួលលេខ១០អឺ១ ផ្លូវលេខ១១០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនជាតិអង់គ្លេសរងគ្រោះមានឈ្មោះ WOODGATE COLIN RI CHARD ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 3084318 បច្ចុប្បន្នស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ។
បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យសាលាដំបូងរាជធានីភ្នំពេញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង ។
បច្ចុប្បន្នសពតម្កល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកសម្ភាររបស់ជនរងគ្រោះទាំងអស់ប្រគល់ទៅឱ្យការិយាល័យអន្តោប្រវេសន៍ក្រុងរក្សាទុកឱ្យសាច់ញាតិជនរងគ្រោះវិញ ៕



ចែករំលែកព័តមាននេះ