ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត បានដាក់កម្លាំងក្រោមឱវាទចេញត្រួតពិនិត្យករណីជាតិផ្ទុះតាមដងផ្លូវ កាលពីវេលាម៉ោង០៨ និង៤៥នាទីយប់ថ្ងៃទី១៦តុលា ២០១៥ ស្ថិតត្រង់ចំណុចភូមិមេមត់ថ្មី ឃុំមេមត់ ស្រុកមេមត់ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ព្រមទាំងដកហូតថ្នាំញៀនចំនួន១០កញ្ចប់ និងម៉ូតូចំនួន២គ្រឿងផងដែរ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះវ៉ាត កៃ អាយុ១៨ឆ្នាំ និង២-ឈ្មោះជួប លីដា ហៅក្រាល អាយុ២២ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។



ចែករំលែកព័តមាននេះ