ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូឌុប​គ្នា​ឡើង​ផ្លូវជាតិ​​ជ្រុលបុក​រថយន្ត​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ ស្លា.ប់១ របួសធ្ងន់​១

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ផ្លូវលំ​ក្នុងភូមិ ឡើង​ទៅ​ផ្លូវជាតិ​លេខ​៥ បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ដែល​កំពុង​ធ្វើ​ដំណើរ បណ្ដាល​ឱ្យ​ស្លា.ប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​១២ និង​១២​នាទី​ថ្ងៃ​ទី​១៦ តុលា ២០១៥ ស្ថិត​ត្រង់​ចំណុច​ភូមិ​ត្រពាំង​កន្ទួត ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ខេត្តពោធិ៍សាត់ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ផ្លូវលំ​ក្នុងភូមិ ឡើង​ទៅ​ផ្លូវជាតិ​លេខ​៥ បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ដែល​កំពុង​ធ្វើ​ដំណើរ បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​១២ និង​១២​នាទី​ថ្ងៃ​ទី​១៦ តុលា ២០១៥ ស្ថិត​ត្រង់​ចំណុច​ភូមិ​ត្រពាំង​កន្ទួត ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សំ សុ​ផុ​ន អាយុ​១៨​ឆ្នាំ (​ជា​អ្នក​បើក​ម៉ូតូ​) និង​ម្នាក់​ទៀត ជា​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់​ឈ្មោះ​ម៉ៃ ភូ​ថង អាយុ​១៥​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1D-9366 ។ ចំណែក​រថយន្ត​ម៉ាក FUSO ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-1050 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​គេចខ្លួន​បាត់ ។

ទាក់ទិន​នឹង​ករណី​នេះ លោក​អធិការ​នគរបាល​ស្រុក​ក្រគរ​ឱ្យ​ដឹង​ថា គេ​ឃើញ​រថយន្ត​FUSO​ខាងលើ ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​ចំនួន​២​គ្រឿង កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​អ្នក​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់​បោះពួយ​យ៉ាង​លឿន ចេញពី​ផ្លូវលំ​ខាងជើង​ឡើង​មក​ផ្លូវជាតិ​លេខ​៥ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ចំ​ទទឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​បែកក្បាល​ហូរ​ឈាម​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។