ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បម្រុង​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ដឹក​ដំណើរ បុក​ចំ​ពីមុខ​របួសធ្ងន់​៣​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៧ តុលា ២០១៥ នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន «​ពន្លឺ​អង្គរ​» បាន​បើក​បុក​ចំ​ពីមុខ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​៣​នាក់ ខណៈ​បម្រុង​ឆ្លងផ្លូវ ។

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៧ តុលា ២០១៥ នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ បាន​បើក​បុក​ចំ​ពីមុខ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​៣​នាក់ ខណៈ​បម្រុង​ឆ្លងផ្លូវ ។

ប្រភព​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ បាន​គេចខ្លួន​បាត់​បន្ទាប់​ពី​បង្កហេតុ ។ ចំណែកឯ​ជន​រង​គ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ​គឹ​ម ឡេ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជា​អ្នកលក់​ប្រហិត ២-​ឈ្មោះ​សេង ម៉ា​យ ភេទ​ស្រី អាយុ​១៩​ឆ្នាំ និង​៣-​ឈ្មោះ​ស្រី​ពៅ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ខណៈនោះ​បម្រុង​ជិះ​ឆ្លងផ្លូវ ក៏​ស្រាប់តែ​រថយន្ត​ដឹក​អ្នកដំណើរ​ខាងលើ ជិះ​មក​ពី​រាជធានី​ភ្នំពេញ​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួស​ទាំង​៣​នាក់​តែ​ម្តង​។