ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​១២​នាក់​របួសធ្ងន់​-​ស្រាល រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត​លើ​ផ្លូវជាតិ​លេខ​១១

8 ឆ្នាំ មុន

ខេត្ត​​ត្បូងឃ្មុំ ៖ យ៉ាង​​ហោច​ណាស់ មនុស្ស​ប្រុស-ស្រី ក្មេង-ចាស់​ចំនួន​១២​នាក់ ត្រូវ​​​រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត​ ​ខណៈ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​​​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ២០១៥ នេះ ស្ថិត​នៅ​ផ្លូវជាតិលេខ១១ ត្រង់​ចំណុច​ទួល​ទ្រា​ជើង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូង​

ខេត្ត​​ត្បូងឃ្មុំ ៖ យ៉ាង​​ហោច​ណាស់ មនុស្ស​ប្រុស-ស្រី ក្មេង-ចាស់​ចំនួន​១២​នាក់ ត្រូវ​​​រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត​ ​ខណៈ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​​​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ២០១៥ នេះ ស្ថិត​នៅ​ផ្លូវជាតិលេខ១១ ត្រង់​ចំណុច​ទួល​ទ្រា​ជើង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ។

ប្រភព​បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​១២​នាក់ ត្រូវ​បាន​ស្គាល់​ម្នាក់​ឈ្មោះ​សៀង ពែង អាយុ​៣៦​ឆ្នាំ ជា​អ្នក​បើករថយន្ត​ម៉ាក​តូ​ពិ​ក មាន​ទីលំនៅ​ភូមិ​ប្រ​ធាតុ ឃុំ​អំពិល​ពោ​ក ស្រុក​អូរ​រាំង​ឪ (​របួសធ្ងន់​) ។ ចំណែកឯមនុស្ស​​១១​នាក់​ទៀត ​មិន​បាន​ស្គាល់​អត្ត​សញ្ញាណ​ទេ ព្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

បើ​តាម​លោក​វរសេនីយ៍ត្រី សូ សា​រ៉ាត់ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ឱ្យ​ដឹង​ថា រថយន្តបង្ក​​ម៉ាក​រ៉ា​យ​ណូ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3370 បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ (​ចុះ​រត់​បាត់​) បាន​បើក​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក​តូ​ពិ​ក ពាក់​ស្លាក​លេខ​ព្រៃវែង 2A-0545 ។