រាជធានីភ្នំពេញ ៖ អាកាសយានពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាល បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញដោយសុវត្ថិភាពហើយ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៧ តុលា ២០១៥ ។
គួររំលឹកថា កាលពីវេលាព្រឹកថ្ងៃទី១៦ តុលា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំវេទិកាស្តីពីការកាត់បន្ថយភាពក្រីក្រសាកល និងការអភិវឌ្ឍឆ្នាំ២០១៥ ក្រោមប្រធានបទ «ការអភិវឌ្ឍរួមតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់ភាពក្រីក្រ» ។




ចែករំលែកព័តមាននេះ