ខេត្តឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង១ និង៣០នាទីឈានចូលថ្ងៃទី០៩ តុលា ២០១៥ នៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ស្ត្រីម្នាក់ជាគ្រួសារក្រីក្រឆ្លងទន្លេបានកូនភ្លោះប្រុសរហូតដល់ទៅ៣នាក់ ដោយពួកគេទាំងម្តាយ និងកូនមានសុខភាពធម្មតា តែកូនមានទម្ងន់គីឡូទាបជាងទារកផ្សេងៗ ។
ប្រភពបានឱ្យដឹងថា បុរសជាប្តីឈ្មោះជួន សុផន អាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលចារថ្មី ឃុំទបនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានរៀបរាប់ថា ប្រពន្ធឈ្មោះវ៉ាត ស្រីកែវ អាយុ២៦ឆ្នាំ មានកូន២ ស្រី១នាក់ ស្រាប់តែឆ្លងទន្លេលើកនេះបានកូនភ្លោះ៣ សុទ្ធតែប្រុស ។
បុរសដដែលបានបញ្ចាក់ថា រូបគាត់មានមុខរបរធ្វើស្រែចំការ ដោយមានជីវភាពក្រីក្រ ហើយសុំអំពាវនាវដល់សប្បុរសជន ដែលនៅទីជិតឆ្ងាយ លោកអាជ្ញាធរមូលរដ្ឋាន ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុក្ខដាក់ដល់ពលរដ្ឋក្រីក្រនៅគ្រប់បណ្តាខេត្ត-ក្រុងទាំងអស់ ។


ចែករំលែកព័តមាននេះ