ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​១២​ថ្ងៃ​ត្រង់នេះ សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ត្រឡប់​ពី​ប្រទេស​ចិន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​វេលា​ម៉ោង​១២​​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ តុលា ២០១៥ ​តាម​អាកាសយាន​ពិសេស​របស់​កម្ពុជា ។

គួរបញ្ជាក់​ថា កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​១៦ ​តុលា​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម កិច្ចប្រជុំ​វេទិកា​ស្តី​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​សាកល និង​ការ​អភិវឌ្ឍ​ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ «ការ​អភិវឌ្ឍ​រួម​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​» ។