រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សស្លាប់៤នាក់ (ស្រីម្នាក់) អ្នករបួសធ្ងន់៧នាក់(ប្រុស) និងរបួសស្រាល៦នាក់(ស្រី៣នាក់) កើតឡើងនៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ តុលា ២០១៥ ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញឱ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើក បង្កឱ្យខូចខាតយានយន្តសរុប១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន១១គ្រឿង, រថយន្តធុនតូច៤គ្រឿងរថយន្តធុនធំ២គ្រឿងនិងយានផ្សេងៗ១គ្រឿង។
មូលហេតុដែលកើតមានគ្រោះថ្នាក់ចរាចរណ៍នេះដែរ បណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៤លើក, មិនប្រកាន់ស្តាំ២លើក,បត់គ្រោះថ្នាក់១លើក,ប្រជែងគ្រោះថ្នាក់១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១១នាក់(យប់៤នាក់) ៕
ចែករំលែកព័តមាននេះ