ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណែនាំ​ពី​គោលការណ៍​អនុវត្ត​ចំពោះ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម ក្នុង​តំបន់​លឿង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សេចក្តីណែនាំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា អនុលោម​តាម​សេចក្តីសម្រេច​លេខ ៥៤ សសរ ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ សេចក្តីណែនាំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា អនុលោម​តាម​សេចក្តីសម្រេច​លេខ ៥៤ សសរ ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី ការបន្ត​ការបិទ​ខ្ទប់​ភូមិ​សាស្ត្រា​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​សេចក្តីសម្រេច​លេខ ០៩៧/២១ សសរ​ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ ដោយបាន​កំណត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជា ៣ (​បី​) តំបន់ គឺ “​តំបន់​ក្រហម​” “​តំបន់​លឿងទុំ​” និង “​តំបន់​លឿង​”​។​

​ជា​គោ​ការណ៍ សម្រាប់ “​តំបន់​ក្រហម​” រាល់​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​
​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន និង​សម្រាប់ “​តំបន់​លឿងទុំ​” សកម្មភាព​ការងារ​
​មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​លក់ដូរ​
​ជា​លក្ខណៈ​វេច​ខ្ចប់​។​

​យ៉ាងណាមិញ ដោយ​ពិនិត្យឃើញ​ពី​ភាពចាំបាច់ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បីឱ្យ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ក្នុង​តំបន់​លឿង​
​អាច​ដំណើរការ​ទៅដោយ​សុវត្ថិភាព ចៀសវាង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ បន្ថែមទៀត ក្នុងអំឡុងពេល​នៃ​ការបិទ​ខ្ទប់​នោ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

១-​គ្រប់​ទីផ្សារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​
​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ក្នុង តំបន់​លឿង ក៏ត្រូវ​ប្រកប​អាជីវកម្ម​លក់ដូរ​ជា​លក្ខណៈ​វេច​ខ្ចប់​
​ដាច់ខាត​មិនត្រូវ​ទទួល​អតិថិជន​ឱ្យ​ចូលមក​ទទួលទាន​ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់ខ្លួន​ឡើយ ដោយ​
​ត្រូវអនុវត្ត​រយៈ ពេល ៧ (​ប្រាំពីរ​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៥
​ខែឧសភា ឆ្នាំ​២០២១​។​

២.​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ពាក់ព័ន្ធ​ផ្នែក​អាហារ​ភេសជ្ជៈ​គ្រប់​ប្រភេទ ដែល​បើក​ដំណើរការ​
​នៅក្នុង “​តំបន់​លឿង​” ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​
​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ​
​ការ​វាស់​កម្ដៅ និង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្សេងទៀត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ